ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្មវិធីប្រដាល់តាមប៉ុស្តិ៍ទូរទស្សន៍ គ្រោងអនុញ្ញាតឱ្យមានអ្នកចូលមើលផ្ទាល់ឡើងវិញ

ភ្នំពេញ៖ ហាក់ជាសញ្ញាណល្អប្រសើរបន្ថែមទៀតក្នុងការបើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យ និងការរៀនរស់បែបគន្លងថ្មីជាមួយកូវីដ-១៩ ថ្មីៗនេះដំណឹងដែលទទួលបានបន្ថែមគឺការអនុញ្ញាតឱ្យមានទស្សនិកជនទស្សនាផ្ទាល់នៅក្នុងស្ទូឌីយោប្រដាល់នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានាឡើងវិញ។

គួរបញ្ជាក់ថា​ ក្រោយមាននូវការផ្ទុះឡើងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ភ្លាមៗ សកម្មភាពជួបជុំទាំងឡាយត្រូវបានផ្អាកជាបន្ទាន់ ក្នុងនោះរាប់បញ្ចូលទាំងកម្មវិធីប្រកួតកីឡានានារួមមានប្រដាល់ និងបាល់ទាត់ជាដើម។ ក្រោយមក ដោយទទួលបានអនុសាសន៍ណែនាំ និងការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តី សកម្មភាពកីឡាចាំបាច់នានាមួយចំនួនដូចជាការប្រកួតបាល់ទាត់ និងកម្មវិធីប្រកួតប្រដាល់តាមប៉ុស្តិ៍ទូរទស្សន៍ទាំងអស់អាចរៀបចំដំណើរការឡើងវិញ ប៉ុន្តែក្នុងលក្ខខណ្ឌបិទទ្វារ ដោយមិនមានអនុញ្ញាតឱ្យទស្សនិកជនទស្សនាផ្ទាល់ឡើយ ព្រមទាំងអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន។

យ៉ាងណាមិញ យោងតាមប្រសាសន៍ថ្លែងដោយសម្តេចតេជោនាយករដ្ឋមន្រ្តីនាពេលថ្មីនេះអំពីការអនុញ្ញតឱ្យបើកដំណើរការឡើងវិញជាបន្តបន្ទាប់នូវវិស័យនានា និងដើម្បីស្តារសេដ្ឋកិច្ចជាតិនៅដើមសប្តាហ៍នេះ គេសង្កេតឃើញសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមុនគេ ដែលបានអនុញ្ញាតឱ្យមានអ្នកចូលទស្សនាការប្រកួតបាល់ទាត់ក្នុងស្រុកទាំងអស់ឡើងវិញ ប៉ុន្តែត្រូវកំណត់ចំនួនអ្នកចូលរួមទស្សនាត្រឹម ៥០ភាគរយនៃចំនួនផ្ទុកកីឡដ្ឋាន ជាពិសេសអនុញ្ញាតតែអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញរួចរាល់ប៉ុណ្ណោះ។

ដោយឡែក ថ្មីៗនេះ តាមប្រភពដែលសារព័ត៌មាន EAC News ទទួលបាន ការប្រកួតប្រដាល់គុនខ្មែរតាមប៉ុស្តិ៍ទូរទស្សន៍នានា អាចអនុញ្ញាតឱ្យមានទស្សនិកជនទស្សនាផ្ទាល់ឡើងវិញហើយចាប់ពីចុងសប្តាហ៍នេះតទៅ។ លក្ខខណ្ឌតំរូវសម្រាប់បណ្តាស្ថានីយ៍ទូរទស្សន៍នីមួយៗត្រូវអនុវត្ត គឺអនុញ្ញាត​ឱ្យមានអ្នកចូលទស្សនាផ្ទាល់ត្រឹម ៣០ភាគរយប៉ុណ្ណោះនៃចំនួនផ្ទុកកន្លែងអង្គុយទស្សនា ខណៈទស្សនិកជនទាំងអស់ត្រូវភ្ជាប់ជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងកាតបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ ទើបអាចអនុញ្ញាតឱ្យចូលទស្សនាបាន ហើយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យ ៣កុំ និង ៣ការពារអំឡុងពេលទស្សនាការប្រកួតក្នុងបន្ទប់ស្ទូឌីយោប្រកួត៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក