ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីហ្វីលីពីន គំរាមដាក់ទោសមន្រ្តីពាក់ព័ន្ធនិងភាពយឺតយ៉ាវនៃយុទ្ធនាការវ៉ាក់សាំងជាតិ

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងនៅថ្ងៃពុធនេះថា មន្រ្តីនៃរដ្ឋាភិបាលហ្វីលីពីនប្រឈមនឹងការដាក់ទោសទណ្ឌ ពាក់ព័ន្ធនឹងបរាជ័យ ក៏ដូចជាភាពយឺតយ៉ាវនៃយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ថ្នាក់ជាតិ ស្របពេលដែលប្រទេសដែនកោះតំបន់អាស៊ីអាគ្នេយ៍មួយនេះគ្រោងនឹងបើកដំណើរការប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញ។

គួរឱ្យដឹងថា ហ្វីលីពីនជាប្រទេសដែលមានការរងគ្រោះធ្ងន់ធ្ងរជាងគេមួយក្នុងបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ីពាក់ព័ន្ធទៅនឹងការរាតត្បាតវីរុសកូវីដ-១៩ ប៉ុន្តែបើមើលទៅលើយុទ្ធនាការវ៉ាក់សាំងវិញ ប្រទេសនេះហាក់មានភាពរាំងស្ទះ និងយឺតយ៉ាវក្នុងការផ្គត់ផ្គង់វ៉ាក់សាំងទៅកាន់ពលរដ្ឋ ពោលគឺប្រជាជនដែលអាចទទួលវ៉ាក់សាំងបានសរុបមានចំនួនជាង ៧៧លាននាក់ ប៉ុន្តែបច្ចុប្បន្នមានមនុស្សតិចជាង ១/៣ ​ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំងពីរដ្ឋាភិបាល។

លោក Duterte ថ្លែងថា វាហាក់ដូចជាគ្មានហេតុផលសមរម្យណាមួយទាល់តែសោះដែលយើងមិនអាចបង្កើនយុទ្ធនាការវ៉ាក់សាំងឱ្យដល់ ១លាននាក់ក្នុងមួយថ្ងៃ ដែលបច្ចុប្បន្នការផ្តល់វ៉ាក់សាំងជូនពលរដ្ឋមានជាមធ្យមត្រឹម ៥០០,០០០នាក់ប៉ុណ្ណោះ ខណៈស្តុកវ៉ាក់សាំងក៏មានគ្រប់គ្រាន់ក្នុងការចាក់ជូនប្រជាជនគ្រប់ៗគ្នា។ លោក Duterte បានបញ្ជាក់ថា មន្ត្រីក្នុងតំបន់ទាំងឡាយ "ដែលមិនអនុវត្ត ឬមិនជំរុញឱ្យអស់លទ្ធភាពនៃការផ្តល់វ៉ាក់សាំងដែលមានជូនទៅកាន់ពលរដ្ឋ" នឹងត្រូវប្រឈមការដាក់ទណ្ឌកម្ម និងទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន។ ប៉ុន្តែយ៉ាងណាមិញ ប្រធានាធិបតីវ័យ ៧៦ឆ្នាំរូបនេះ មិនបានបង្ហើបថាទណ្ឌកម្មអ្វីដែលអាចអនុវត្តលើភាពអសកម្មនៃផែនការវ៉ាក់សាំងនេះឡើយ។

កន្លងមក ដើម្បីបង្កើនភាពងាយស្រួលក្នុងការដឹកជញ្ជូនវ៉ាក់សាំង លោក Rodrigo Duterte ក៏បានបញ្ជាឱ្យប៉ូលិស និងកងទ័ពត្រូវប្រើប្រាស់នូវឧទ្ធម្ភាគចក្រសម្រាប់ការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់បណ្តាខេត្ត និងតំបន់នានាដែលនៅឆ្ងាយឱ្យបានឆាប់រហ័សបំផុត។

ថ្មីៗនេះ រដ្ឋាភិបាលបាននិងកំពុងបន្ធូរបន្ថយវិធានការទប់ស្កាត់ COVID-19 ជាបណ្តើរៗហើយ ជាក់ស្តែងនៅថ្ងៃពុធនេះរដ្ឋាភិបាលបានប្រកាសពីការលុបចោលបម្រាមគោចរពេលយប់ ដែលបានដាក់ចេញក្នុងតំបន់ភូមិសាស្រ្តរដ្ឋធានីម៉ានីលចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក