ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

២ក្លិបកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League

អឺរ៉ុប៖ ការប្រកួតទី៤ក្នុងពូលនៃពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League បានដំណើរការកាលពីយប់មិញនេះ ខណៈក្លិបចំនួន ២បានកក់កៅអីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយរួចទៅហើយ រួមមានក្លិប Bayern Munich របស់អាល្លឺម៉ង់ និង Juventus របស់អ៊ីតាលី។

Bayern Munich យប់មិញនេះបានបន្តស្វែងរកបានជ័យជម្នះទី៤ជាប់គ្នាក្នុងពូល ដោយបំបាក់ក្រុមភ្ញៀវ Benfica ក្នុងលទ្ធផល ៥-២ នៅកីឡដ្ឋាន Allianz Arena។ ៥គ្រាប់របស់ Bayern Munich យប់មិញនេះធ្វើបាន Hat Trick ដោយកីឡាករ Robert Lewandoski ដែលជាគ្រាប់ទី៨១ ក្នុងបង្ហាញខ្លួន ១០០ប្រកួតនៅ Champions League និងពីរគ្រាប់ទៀតធ្វើបានដោយ Sergi Gnabry និង Leroy Sane ខណៈក្រុមភ្ញៀវ Benfica រកបាន២គ្រាប់ដោយកីឡាករ Morato និង Darwin Nunez។ ចប់ការប្រកួត Bayern កក់កៅអីទៅកាន់វគ្គចាញ់ធ្លាក់ (Knock-Out) មាន ១២ពិន្ទុ ដាច់ Barcelona ៦ពិន្ទុ និង Benfica ៨ពិន្ទុ និង Dynamo Kiev ឈរបាតតារាងមាន ១ពិន្ទុ។

ដោយឡែក ក្លិបមួយទៀតដែលបានកក់កៅអីទៅកាន់វគ្គបន្តរួចហើយដែរនោះគឺ Juventus ដែលយប់មិញនេះបានបំបាក់ក្រុមភ្ញៀវ Zenit St.Petersburg ចាស់ដៃ ៤-២ ក្នុងកីឡដ្ឋាន Allianz Stadium របស់ខ្លួន។ ៤គ្រាប់របស់ Juventus យប់មិញនេះធ្វើបានដោយកីឡាករ​ Paulo Dybala ២គ្រាប់ Ferderico Chiesa និង Alvaro Morata ម្នាក់មួយគ្រាប់ ចំណែក ២គ្រាប់របស់ Zenit ធ្វើបានដោយខ្សែប្រយុទ្ធអ៊ីរ៉ង់ Sardar Azmoun និងគ្រាប់ចូលទីខ្លួនឯងរបស់ខ្សែការពារ Bonucci។ ចប់ការប្រកួតនេះ Juventus ឈ្នះទាំង ៤ប្រកួតមាន ១២ពិន្ទុ តាមពីក្រោយដោយ Chelsea មាន៩ពិន្ទុ ប៉ុន្តែដាច់ពីក្រុមលេខ ៣ រហូត៩ពិន្ទុឯណោះ ដែលមានន័យថាក្លិបអ៊ីតាលីមួយនេះកក់កៅអីវគ្គបន្តរួចជាស្រេច។

លទ្ធផលផ្សេងៗជារួមយប់មិញមានដូចខាងក្រោម៖

ដោយឡែក កម្មវិធីប្រកួតយប់នេះរួមមាន៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក