ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឃួង ស្រេង កំពុងរៀបចំសំណើទៅគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិចារណាឱ្យបើកក្លិបកម្សាន្ត រង្គសាល និងខារ៉ាអូខេឡើងវិញ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះបានប្រាប់ EAC News ថាលោកកំពុងរៀបចំសំណើរទៅគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវអាជីវកម្មក្លិបកម្សាន្ត រង្គសាល និងខារ៉ាអូខេ។ ការគ្រោងរៀបចំសំណើបែបនេះបន្ទាប់ពីការប្រកាសជាផ្លូវការបើកសង្គមសេដ្ឋកិច្ចកម្ពុជាឡើងវិញដោយសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ដល់ពលរដ្ឋអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ៥ឆ្នាំ។

លោក ឃួង ស្រេង បានបញ្ជាក់ប្រាប់ EAC News ទៀតថា៖ «យើងមានទៅចង់បិទអីឱ្យតែអត់មានឆ្លង។ ឥឡូវយើងកំពុងរៀបចំសុំទៅគណៈកម្មការប្រតិបត្តិដើម្បីប្រជុំវិភាគដើម្បីកំណត់នូវបញ្ហានេះ។ ក្រោយថ្ងៃ១១ វិច្ឆិកា នឹងមានការប្រែប្រួលលើបញ្ហានេះ។ [...] ខ្ញុំមិចហ៊ានឱ្យបើកឬមិនបើក វាអាស្រ័យលើគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ដើម្បីប្រជុំពិភាក្សាបញ្ហានេះ ហើយវាយតម្លៃឱ្យបានត្រឹមត្រូវទើបយើងហ៊ានបើកការងារនេះ ព្រោះអាជីវកម្មឌីស្កូតែក ខារ៉ាអូខេ វាជាកន្លែងសប្បាយភាព តែវាទទួលហានិភ័យខ្ពស់ និងងាយរងគ្រោះដូច្នេះ យើងត្រូវប្រុងប្រយ័ត្នលើរឿងហ្នឹង» ។

កាលពីថ្ងៃទី២ ខែវិច្ឆិកា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ឲ្យអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវវិធានការរដ្ឋបាលរបស់សាលារាជធានីក្នុងការផ្អាកបណ្ដោះអាសន្នអាជីវកម្មដែលមានហានិភ័យខ្ពស់រួមមានអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កតែក រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក