លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

មនុស្សស្នាក់នៅកម្ពុជាជិត ១៣,៨លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៣,៨០១,៩៧១នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,០៩៧,២៧៩នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទឹកបីចំនួន ១,៩០៨,០៤៣នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាននាក់ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុបចំនួន១០០,១១% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបាន ៩៨,០២% កុមារពី៦ឆ្នាំដល់ក្រោម១២ឆ្នាំសម្រេចបាន១០១,៧៨% និងកុមារ៥ឆ្នាំសម្រេចបាន២២,៤៥% ។

វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៣,៦២៧,០២០ដូស ខណៈចាក់លើកទី២អស់ ៣,៤៧១,២៦១ដូស និងចាក់លើកទី៣អស់ ២៨ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៦៧៦ដូស និងចាក់លើកទី៣អស់ ៦៦៥,១៧៤ដូស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៤,៩៨១,១២៩ដូស ខណៈចាក់លើកទី២អស់ ៤,៧៨៧,៤១០ដូសលើកទី៣អស់ ៨២៨,៣៣៤ដូស និងវ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក