កំពង់ចាម : រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានប្រកាសករណីស្លាប់របស់ស្ត្រីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ស្ត្រីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះ គឹមឡាង អាយុ ២៧ឆ្នាំ ជាកម្មការិនីរោងចក្រ (GNT ហៅអគារ៣២) នៅព្រៃសរ រាជធានីភ្នំពេញ ស្នាក់នៅបន្ទប់ជួលនៅម្ដុំ ព្រៃសរ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦:០៥នាទី៕