បន្ទាយមានជ័យ៖ ទាហានថៃឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៥៣នាក់ លួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ កាលវេលាម៉ោង០៥ទាបភ្លឺថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឃុំផានស៊ឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
តាមប្រភពព័ត៌មានពីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង៥៣នាក់នោះមាន ប្រុស២៨នាក់ និងស្រី២៥នាក់។ បន្ទាប់ពីឃាត់ខ្លួនរួចទាហានថៃបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្លងណាំសៃ បន្ទាប់មកនគរបាលក្លងណាំសៃ បានបញ្ជូនបន្តទៅឲ្យ នគរបាលអន្តោប្រវេសន៍ ស្រុកអារញ្ញ ដើម្បីរៀបចំបញ្ជូនមកកម្ពុជាវិញផងដែរ៕