ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ជិន ម៉ាលីន ថាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរគឺការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការដោយប្រកាន់ព័ណ៌សម្បុរនិងពូជសាសន៍

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងគណកម្មាធិការសិទ្ធិមនុស្ស លោក ជិន ម៉ាលីន បានលើកឡើងថាការអនុវត្តច្បាប់តាមផ្លូវតុលាការនិងផ្អែកលើនីតិវិធីច្បាប់ជាតិដែលមានជាធរមាន មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ អ្វីដែលជាការរំលោភសិទ្ធិមនុស្សហើយធ្ងន់ធ្ងរថែមទៀតនោះគឺការប្រើប្រាស់ហឹង្សាបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការ ដោយផ្អែកលើព័ណ៌សម្បុរ និងពូជសាសន៍។

ការលើកឡើងរបស់លោក ជិន ម៉ាលីន គឺបានឆ្លើយតបនឹងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Partrick murphy ដែលបានលើកឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ចាត់ទុកចំណាត់ការតុលាការកម្ពុជាដែលបានផ្ដន្ទាទោសកូនប្រុសរបស់អតីតសកម្មជនបក្សប្រឆាំងដែលមានអាយុ១៦ឆ្នាំ ឱ្យជាប់ពន្ធនាគារ១៨ខែ ថាជាការផ្ដន្ទាទោសក្រោមហេតុផលនយោបាយ និងសួរអំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ម្សិលមិញតុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសកុមារ កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ឱ្យជាប់ពន្ធនាគារ៨ខែ ដោយអនុវត្តទោស៤ខែ១៥ថ្ងៃ ហើយទោសដែលសល់ត្រូវព្យួរ ពាក់ព័ន្ធនឹងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» បើគិតរយៈពេលដែលជាប់ឃុំនិងផ្តន្ទាទោស កាក់ សុវណ្ណច្ឆ័យនឹងត្រូវដោះលែងនៅសប្ដាហ៍ក្រោយ។

លោក Partrick Murphy បានសរសេរនៅលើ twitter របស់លោកកាលពីម្សិលមិញថា៖ «ខ្ញុំសោកស្ដាយដែលបានឮថាតុលាការក្រុងភ្នំពេញបានកាត់ទោសកុមារឱ្យជាប់ពន្ធនាគារក្រោមអ្វីដែលមើលឃើញថាស្ថិតក្រោមឥទ្ធិពលនយោបាយ។ តើការដាក់គុកក្មេងជំទង់ដែលជាកូនរបស់សកម្មជនបក្សប្រឆាំងជាការគោរពសិទ្ធិមនុស្សដែរឬទេ?»

នៅព្រឹកនេះលោក ជិន ម៉ាលីន បានសរសេរនៅហ្វេសបុកផេករបស់លោកដែលមើលទៅហាក់បានឆ្លើយតបទៅលោក Murphy ថា តាមច្បាប់របស់កម្ពុជាអនីតិជនអាយុចាប់ពី១៤ឆ្នាំឡើងគឺត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តិ ហើយការផ្ដន្ទាទោសតាមផ្លូវតុលាការមិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ។ អ្វីដែលជាការរំលោភសិទ្ធិមនុស្សនោះគឺការបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធច្បាប់ ដោយប្រកាន់នូវព័ណ៌សម្បុរនិងពូជសាសន៍។

លោកបញ្ជាក់ថា៖ «ការអនុវត្តច្បាប់តាមផ្លូវតុលាការនិងផ្អែកលើនីតិវិធីច្បាប់ជាតិដែលមានជាធរមាន មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្សនិងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ តែផ្ទុយទៅវិញ ការដែលសមត្ថកិច្ចប្រើប្រាស់អំពើហឹង្សានិងបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការដោយផ្អែកលើពណ៌សម្បុរនិងពូជសាសន៍ទៅវិញទេ ទើបជាការរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដនិងធ្ងន់ធ្ងរពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍»។

របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិឆ្នាំ២០២០ បានវាយតម្លៃសហរដ្ឋអាមេរិកស្ថិតក្នុងភាពយ៉ាងយ៉ឺនក្នុងការគោរពសិទ្ធិមនុស្ស ទាក់ទងនឹងការរើសអើងព័ណ៌សម្បុរបន្ទាប់ពីប៉ូលិសទីក្រុងមីណេអាប៉ូលីសបានសង្កត់ក សម្លាប់អាមេរិកាំងស្បែកខ្មៅម្នាក់ឈ្មោះ George Floyd ដែលបង្កឱ្យផ្ទុះបាតុកម្មស្ទើពេញផ្ទៃប្រទេសហើយក្នុងពេលពលរដ្ឋបាតុកម្មទៀតសោត អង្គការលើកលែងទោសអន្តរជាតិក៏បានសង្កេតឃើញការប្រើប្រាស់កម្លាំងហួសហេតុរបស់អាជ្ញាធររដ្ឋអាមេរិកប្រឆាំងនឹងបាតុករ និងអ្នកការពារសិទ្ធិមនុស្សថែមទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក