ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

រតនគិរី រកឃើញវិជ្ជមានលើកដំបូង០២នាក់ នៅថ្ងៃទី០៩ ខែឧសភា

រតនគិរី : រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើបុរសជនជាតិខ្មែរចំនួន២នាក់នៅទីតាំងត្រួតពិនិត្យ(ចំណុចស្ពានស្រែពក)ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលនេះជាករណីលើកដំបូងបង្អស់ក្នុងខេត្តរតនគិរី។

រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

រដ្ឋបាលខេត្តរតនគិរី  បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកទាំងពីរនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០៩៧ ៥៩៥៧៧៨៨ / ០៩២ ១២១៣៨៣ / ០៩៧ ៧៧៥ ១២១២៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក