ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥណ្ឌូណេស៊ី ប្រទេសដំបូងលើលោកដែលអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ថ្មី Novavax

ឥណ្ឌូណេស៊ី៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យា Novavax បានប្រកាសជាផ្លូវការនៅដើមសប្តាហ៍នេះថា ក្រុមហ៊ុនខ្លួនបានទទួលការអនុម័តឱ្យប្រើប្រាស់នូវវ៉ាក់សាំងកូវីដ-១៩ ក្នុងលក្ខខណ្ឌបន្ទាន់ (Emergency use) ពីរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីហើយ ដែលមានន័យថា ឥណ្ឌូណេស៊ីគឺជាប្រទេសដំបូងគេបង្អស់ដែលអនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំងប្រភេទ Novavax នេះ ដែលក្រុមហ៊ុនខាងលើបានអះអាងថា ដំណើរការផលិតរបស់ក្រុមហ៊ុនខ្លួនមានភាពខុសប្លែកពីបណ្តាក្រុមហ៊ុនវ៉ាក់សាំងផ្សេងៗនាពេលបច្ចុប្បន្ននេះ។

សំរាប់ការប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌូណេស៊ី វ៉ាក់សាំងខាងលើនឹងត្រូវផលិតដោយ វិទ្យាស្ថានសេរ៉ូម ដែលជារោងចក្រផលិតវ៉ាក់សាំងធំជាងគេបង្អស់លើពិភពលោក ហើយត្រូវលក់មកកាន់ប្រទេសឥណ្ឌូណេស៊ី ក្រោមឈ្មោះនៃក្រុមហ៊ុនឥណ្ឌា Covovax។ ក្រុមហ៊ុន Novavax បាននិយាយថា ការនាំចេញដំបូងទៅកាន់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថានឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា វ៉ាក់សាំង Novavax នេះគឺមានលក្ខខណ្ឌនៃការប្រើប្រាស់ចំនួន ២ដូសក្នុងម្នាក់ ប៉ុន្តែងាយស្រួលក្នុងការស្តុកនូវវ៉ាក់សាំងនេះ ដោយមិនទាមទារនូវទូសីតុណ្ហភាពត្រជាក់ដូចវ៉ាក់សាំងដទៃទៀតឡើយ ដោយហេតុនេះគេជឿថា Novavax នឹងក្លាយជាវ៉ាក់សាំងដ៏សំខាន់មួយក្នុងការប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅក្នុងប្រទេសក្រីក្រ និងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបដទៃទៀតលើពិភពលោក។

គួរបញ្ជាក់ថា ក្រុមហ៊ុន Novavax គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយកន្លងមក Novavax បានធ្វើតេស្តទៅលើមនុស្សប្រមាណ ៣០,០០០នាក់នៅសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលបានបង្ហាញពីប្រសិទ្ធិភាពខ្ពស់រហូតដល់ ៩០ភាគរយ ខណៈផលរំខានមានតិចតួចប៉ុណ្ណោះដូចជា ឈឺនៅកន្លែងចាក់, ឈឺក្បាល, ឈឺសាច់ដុំ និងអស់កម្លាំងជាដើម។

គួរបញ្ជាក់ផងដែរថា ក្រៅពីទទួលបានការអនុម័តឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់នៅឥណ្ឌូណេស៊ីនេះ Novavax ក៏បានដាក់ឯកសារទៅកាន់រដ្ឋាភិបាលនៃប្រទេសធំៗផ្សេងទៀតដូចជា ចក្រភពអង់គ្លេស, សហភាពអឺរ៉ុប, កាណាដា, អូស្រ្តាលី, ឥណ្ឌា និងហ្វីលីពីនជាដើម ដើម្បីស្នើការអនុម័តយល់ព្រមសម្រាប់ការប្រើប្រាស់ក្នុងប្រទេសទាំងនោះ ខណៈជប៉ុនជាគោលដៅបន្តនៅដើមឆ្នាំ២០២២ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក