ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្លិប Gremio រងពិន័យ ក្រោយអ្នកគាំទ្រចូលវាយកម្ទេច VAR ក្នុងទីលាន

ប្រេស៊ីល៖ ក្លិបបាល់ទាត់ប្រេស៊ីល Gremio កំពុងប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីស្ថាប័នលីគកំពូល និងសហព័ន្ធបាល់ទាត់ប្រេស៊ីល ចំពោះករណីដែលអ្នកគាំទ្របានស្ទុះសំរុកចូលមកកាន់ទីលានទាំងកំហឹង ដោយថែមទាំងបានបំផ្លិចបំផ្លាញឧបករណ៍ជំនួយការអាជ្ញាកណ្តាល Video Assistant Referee (VAR) ថែមទៀត ក្នុងការប្រកួតដែលក្លិប Gremio ចាញ់ Palmeiras ក្នុងដីដោយលទ្ធផល ៣-១។

ក្នុងហេតុការណ៍នោះ អ្នកគាំទ្រក្លិប Gremio បានខឹងសម្បារយ៉ាងខ្លាំងចំពោះការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ដែលសម្រេចគ្រាប់បាល់បញ្ចូលទី​ ២-១ ក្នុងនាទី៤៥+ ចុងក្រោយនៅវគ្គទី១។ យ៉ាងណាមិញ ក្រុមភ្ញៀវ Palmeiras នៅតែធានាបាន ៣ពិន្ទុពេញលេញដដែល ពោលគឺក្រុមភ្ញៀវបានបន្ថែមគ្រាប់ទី៣ ក្នុងនាទីទី៩០+៤ ដែលធ្វើឱ្យក្លិប Gremio ធ្លាក់ដល់ចំណាត់ថ្នាក់លេខ ១៩ ពោលគឺមាន២ ២៦ពិន្ទុប៉ុណ្ណោះ ក្រោយលេងបាន ២៧ប្រកួត។

ក្នុងហេតុការណ៍ដ៏ចលាចលនោះ អ្នកគាំទ្រក្លិប Gremio មួយចំនួនបានរត់សំដៅចូលមកក្នុងបរិវេណទីលានប្រកួត ខ្លះទៀតប៉ះទង្គិចគ្នានៅបរិវេណទស្សនា ខណៈដែលកីឡាករក្រុមទាំងសងខាង ព្រមទាំងមន្រ្តីបច្ចេកទេសផងដែរនោះ បានភៀសខ្លួនចូលក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បាត់អស់ភ្លាមៗក្រោយចប់ការប្រកួត។ 

លោក Ronaldo Botelho Piacente អគ្គរដ្ឋអាជ្ញាទទួលបន្ទុកផ្នែកយុត្តិធម៌កីឡានៃតុលាការកំពូលប្រេស៊ីលបានបញ្ជាក់ថា ក្លិបបាល់ទាត់ Gremio អាចនឹងត្រូវរងការពិន័យជាប្រាក់ចំនួន ១០ម៉ឺន​Reais (រូបិយបណ្ណប្រេស៊ីល) ដែលស្មើនឹងប្រមាណ ១៧,៦០០ដុល្លារអាមេរិក ព្រមទាំងអាចបង្គាប់ឱ្យប្រកួតក្នុងលក្ខខណ្ឌបិទទ្វារនៅកីឡដ្ឋាន Arena do Grêmio របស់ខ្លួន ឬអាចបង្ខំឱ្យប្រកួតក្នុងដីនៅកីឡដ្ឋានជាទឹកដីកណ្តាលណាមួយដែលឆ្ងាយពីទីក្រុង Porto Alegre ដែលជាមូលដ្ឋានរបស់ក្លិបផ្ទាល់ រហូតដល់ ១០ប្រកួត។

គួរបញ្ជាក់ថា បញ្ហាដែលប្រព្រឹត្តដោយអ្នកគាំទ្រក្លិប Gremio ត្រូវបានមជ្ឈដ្ឋានទូទៅបញ្ចេញមតិថា ពិតជារឿងដែលមិនគួរឱ្យកើតមានទាល់តែសោះ ត្បិតនៅប្រេស៊ីលមានអ្នកគាំទ្រតិចតួចមែនទែនដែលត្រូវបានអនុញ្ញាតឱ្យចូលទស្សនាកីឡាបាល់ទាត់ដល់ក្នុងកីឡដ្ឋានឡើងវិញ ក្រោយបិទទ្វារការប្រកួតទាំងអស់មួយរយៈពេលកន្លងមក ពាក់ព័ន្ធនឹងការបង្ការការរាលដាលនៃជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក