ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្សជាង ១០០នាក់បាត់ខ្លួន ក្នុងហេតុការណ៍បាក់រលំអគារដ៏រន្ធត់មួយ

នីហ្សេរីយ៉ា៖ អាចនឹងមានមនុស្សរហូតដល់ ១០០នាក់បានបាត់ខ្លួន ក្នុងហេតុការណ៍បាក់រលំសំណង់អគារស្នាក់នៅបែបទំនើបមួយកន្លែង ដែលកំពុងសាងសង់ ស្ថិតនៅទីក្រុង Lagos ដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំជាងគេបង្អស់របស់ប្រទេសនីហ្សេរីយ៉ា។ សាក្សីផ្ទាល់ម្នាក់បានរៀបរាប់ថា អគារដែលកំពុងសាងសង់សុខៗស្រាប់តែបាក់ស្រុតចុះយ៉ាងគួរឱ្យរន្ធត់តែម្តង ដោយក្នុងនោះកម្មកររាប់សិបនាក់ត្រូវបានគេដឹងថាជាប់នៅក្រោមគំនរបាក់បែកនៃអគារនោផងដែរ។ 

ហេតុការណ៍ដ៏រន្ទត់នេះបានកើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ខណៈភ្លាមៗនោះក្រុមសង្គ្រោះបានកាយរកឃើញសាកសពមួយ ខណៈមនុស្សចំ​នួន ៣នាក់ដែលនៅមានជីវិតត្រូវបានសង្គ្រោះរកឃើញ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយជនរងគ្រោះផ្សេងទៀតដែលស្ថិតក្រោមគំនរអគារបែកបាក់ កំពុងត្រូវបានក្រុមការងារព្យាយាមជួយសង្គ្រោះយ៉ាងសកម្ម។ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍មួយ ដែលជុំវិញសុទ្ធតែជាអគារ និងលំនៅដ្ឋានកំពុងសាងសង់ កម្មករដែលមិននៅក្នុងហេតុការណ៍បានរៀបរាប់ថា សំណង់ការដ្ឋាអគារខ្ពស់នេះមានកម្មករកំពុងធ្វើការងារមិនក្រោម ១០០នាក់ឡើយជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ថា ហេតុការណ៍បាក់រលំអគារបានកើតមានជាញឹកញាប់នៅប្រទេសនីហ្សេរីយ៉ា ដែលជានិច្ចកាលច្បាប់ស្តីពីការគ្រប់គ្រងសំណង់ហាក់ពុំមានប្រសិទ្ធិភាពក្នុងការអនុវត្ត ហើយសម្ភារៈសាងសង់ទៀតសោតសុទ្ធតែស្ថិតក្នុងកម្រិតទាបក្រោមស្តង់ដារ។ ដោយឡែក បើតាមរដ្ឋបាលទីក្រុង Lagos បានឱ្យដឹងថា អគារដែលបានបាក់រលំនេះមានកម្ពស់ ២២ជាន់ ហើយបច្ចុប្បន្ន​មន្រ្តីជំនាញកំពុងសិក្សាទៅលើផលប៉ះពាល់ ជាពិសេសចំពោះអគារដែលនៅក្បែរ និងជុំវិញនោះ។

អគារដែលបាក់រលំនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់មួយក្នុងប្រទេសនីហ្សេរីយ៉ា ដោយផ្តោតគោលដៅទៅលើអតិថិជនដែលមានកំរិតជីវភាពខ្ពស់។ ក្រុមហ៊ុនសាងសង់អគារនេះបានប្រកាសពីការផ្តល់ជូននៅជីវភាពរស់នៅថ្មីមួយស្ថិតក្នុងលំដាប់ស្តង់ដារ និងហាក់ដូចជាសណ្ឋាគាលំដាប់ខ្ពស់សម្រាប់ម្ចាស់បន្ទប់នីមួយៗ។ ប្រភពដដែលបានឱ្យដឹងថា នៅក្នុងគំរោងលក់នៃអគារនេះ បន្ទប់ស្នាក់នៅមួយយូនីត (Unit) មានតំលៃចាប់ពី ១,២លានដុល្លារអាមេិកឡើងទៅឯណោះ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក