ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Sergio Aguero រងរបួសសាជាថ្មី ត្រូវអវត្តមានពីទីលាន​ដល់ឆ្នាំ២០២២

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិបបាល់ទាត់ FC Barcelona កីឡាករ Sergio Aguero នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៣ខែពីទីលាន ក្រោយពីក្រុមគ្រូពេទ្យបានវាយតម្លៃអំពីស្ថានភាពអាការៈពាក់ព័ន្ធនឹងបេះដូងរបស់គេ ក្រោយហេតុការណ៍ដែលកើតឡើងក្នុងជំនួបទល់នឹង Deportivo Alaves កាលពីចុងសប្តាហ៍មុន។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិប Barcelona នៅថ្ងៃអង្គារនេះ។

ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានទទួលការជួយសង្គ្រោះភ្លាមៗក្នុងទីលានក្រោយគេបានប្រាប់ទៅកាន់ក្រុមការងារពេទ្យរប​ស់ក្លិបថា គេមានអាការៈឈឺចាប់ក្នុងទ្រូង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ក្នុងការប្រកួតនោះ Barcelona បានត្រឹមស្មើគ្នា ១-១ ជាមួយក្រុមម្ចាស់ផ្ទះ Deportivo Alaves ប៉ុណ្ណោះ។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្លិប Barcelona បានបញ្ជាក់ថា៖ "Aguero ត្រូវបានទទួលដំណើរការរោគវិនិច្ឆ័យ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ដោយវេជ្ជបណ្ឌិត Josep Brugada។ គេនឹងត្រូវនៅក្រៅបញ្ជីរបស់គ្រូបង្វឹករយៈពេល ៣ខែ​ ហើយក៏ត្រឡប់មកកាន់ទីលានប្រកួតវិញជាក់ស្តែងយ៉ាងណានោះនឹងអាស្រ័យទៅលើស្ថានភាពវិវតុ្តន៍ និងការវាយតម្លៃជាក់ស្តែងនាពេលក្រោយ"។

គួរបញ្ជាក់ថា Sergio Aguero បានផ្ទេរមកចូលរួមជាមួយ​ Barcelona ដោយគ្មានតម្លៃខ្លួនពីក្លិបមេឃខៀវ Manchester City កាលពីខែកក្កដាកន្លងទៅ។ ចាប់តាំងពីការផ្ទេរមកដល់ Kun បានបង្ហាញខ្លួនសរុប ៥ប្រកួតប៉ុណ្ណោះគិតគ្រប់ក្របខណ្ឌទាំងអស់ និងស៊ុតបញ្ចូលទី១គ្រាប់ មុនពេលសំរាកមួយរយៈដោយសាររបួសកំភួនជើង។ ប្រកួតបន្តរបស់ Barcelona ក្រោមការដឹកនាំរបស់គ្រូបង្គោលបណ្តោះអាសន្ន Sergi Barjuan នឹងត្រូវធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ជួបម្ចាស់ផ្ទះ Dynamo Kiev នាវេលាម៉ោង ៣ទាបភ្លឺស្អែកនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក