ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ អនុញ្ញាតឱ្យប្រើប័ណ្ណចាក់វ៉ាក់សាំងថតចម្លងសម្រាប់សិស្សានុសិស្សយកទៅសាលារៀនដើម្បីការពារការបាត់បង់ ឬខូចខាតច្បាប់ដើម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងអប់រំ និងគ្រឹះស្ថានសិក្សាទាំងអស់អនុញ្ញាតឱ្យសិស្សានុសិស្ស កុមារាកុមារី ប្រើប្រាស់ «ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ថតចម្លង» សម្រាប់ប្រើប្រាស់នៅពេលត្រលប់ចូលទៅរៀនវិញ។ សម្ដេចបញ្ជាក់ថាការធ្វើបែបនេះគឺដើម្បីការពារការបាត់ប័ណ្ណ ឬខូចខាតច្បាប់ដើម។

សម្ដេចមានប្រសាសន៍ថា៖ «យើងអាចថតចម្លងជាសខ្មៅ ឬក៏ជាពណ៌ដោយសុំឱ្យលោកគ្រូ អ្នកគ្រូថតចម្លង គ្រួសារនីមួយៗដែលមានលទ្ធភាពថតថតបាន។ ក្នុងករណីដែលគ្រួសារពុំមានលទ្ធភាពថតចម្លងកាតទេ អាចសុំឱ្យសាលាថតចម្លងជូនបាន» ។

ការសម្រេចរបស់សម្ដេចតេជោនាពេលនេះគឺបន្ទាប់ពីមានបុរសម្នាក់បានចូលទៅសរសេរក្នុងសារហ្វេសបុកផេករបស់សម្ដេច ស្នើសុំឱ្យមានការប្រើប្រាស់ប័ណ្ណចាក់វ៉ាក់សាំងថតចម្លងសម្រាប់ការវិលចូលរៀនរបស់សិស្ស បន្ទាប់ពីក្មួយគាត់បានបាត់កាតចាក់វ៉ាក់សាំងនិងមានការលំបាកក្នុងការស្នើសុំកាតចាក់វ៉ាក់សាំងថ្មី។

ក្រសួងអប់រំកាលពីចុងខែតុលាកន្លងទៅបានសម្រេចបើកសាលារៀនទូទាំងប្រទេសឡើងវិញបន្ទាប់ពីបិទអស់ជាង៧ខែដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ ការបើកនេះស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជាកាន់តែធូរស្រាល កុមារទទួលបានការចាក់វ៉ាក់សាំងកាន់តែច្រើន ហើយរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញជាដំណាក់កាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក