ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោបង្ហាញរូបកុមារថ្ងៃចូលរៀនមួយសន្លឹករួមជាមួយសារមោទនភាពនិងការអាណិតអាសូរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបរបស់កុមារាម្នាក់ក្នុងថ្ងៃបើកសាលាចូលរៀនឡើងវិញកាលពីម្សិលមិញកំពុងទាក់ទាញចំណាប់អារម្មណ៍ពីមហាជន។

សាររបស់សម្ដេចតេជោដែលបានសរសេរអមដោយរូបភាពកុមារាម្នាក់ក្នុងសភាពអាវស ខោខៀវ គ្មានស្បែកជើងពាក់ និងយកថង់មកច្រកកាតចាក់វ៉ាក់សាំងដើម្បីបង្ហាញថាគេបានចាក់វ៉ាក់សាំងរួចដើម្បីចូលរៀននៅថ្ងៃទី១ ខែវិច្ឆិកា បានទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋជាច្រើននៅលើហ្វេសបុកផេករបស់សម្ដេច។

សម្ដេចតេជោ សរសេរថា៖ «ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថានៅទីណា? និងចៅតូចនេះឈ្មោះអី? អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំបានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។ ទោះចៅមិនមានស្បែកជើងពាក់ តែតាជឿថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ។ សូមជូនពរចៅៗប្រកបដោយសេចក្តីសុខសេចក្តីចំរើននិងរៀនសូត្របានល្អ»។

យោងតាមការបង្ហោះរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ កុមារាខាងលើគឺជាកុមារម្នាក់ក្នុងចំណោមកុមារចំនួនជាង ៩០០នាក់ នៅសាលាបឋមសិក្សាចំនួន ៤ក្នុងស្រុកបន្ទាយស្រី ដែលត្រូវបានទទួលអំណោយពីសប្បុរសជន និងបានថតកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១កន្លងទៅ។

តាមការឆ្លើយតបក្នុងសារលើហ្វេសបុកផេករបស់សម្ដេចតេជោ កុមារាម្នាក់នោះជាសិស្សនៅសាលាបឋមសិក្សាជ័យ ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ទោះជាយ៉ាងណា EAC មិនអាចទាក់ទងនាយិការសាលានេះអ្នកគ្រូ សុខ ញ៉ា បាននៅឡើយទេ។

ក្រសួងអប់រំកាលពីចុងខែតុលាកន្លងទៅបានសម្រេចបើកសាលារៀនទូទាំងប្រទេសឡើងវិញបន្ទាប់ពីបិទអស់ជាង ៧ខែដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ ការបើកនេះស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជាកាន់តែធូរស្រាល ហើយរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញជាដំណាក់កាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក