BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨៩ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤ករណី ខណៈអ្នកជំងឺ ១១៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៨,៧០២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៨០០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៥,០១៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៦៤៥ករណី៕