ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាលារៀនប្រមាណ៩៥%ក្នុងខេត្តបន្ទាយជ័យបានបើកដំណើរការឡើងវិញ ខណៈ៥%ទៀតនៅតែជាកន្លែងធ្វើចត្តាឡីស័ក និងរងផលប៉ះពាល់ដោយទឹកជន់

បន្ទាយមានជ័យ៖ បន្ទាប់ពីបិទសាលារៀនអស់ជាង៧ខែដោយសារបញ្ហានៃជំងឺកូវីដ-១៩ នៅថ្ងៃទី១ ខែវិច្ឆិកានេះ សាលារៀនទាំងអស់ទូទាំងប្រទេសត្រូវបានបើកឱ្យដំណើរការឡើងវិញដែលជាឱកាសឲ្យពួកគេបានបន្តការសិក្សារៀនសូត្រឡើងវិញជាមួយនឹងលោកគ្រូអ្នកគ្រូ ក្រោយពីសាលាត្រូវបានបិទមួយរយៈធំដោយសារតែការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។

សិស្សានុសិស្សនៃវិទ្យាល័យសិរីសោភ័ណបង្ហាញសេចក្ដីសប្បាយរីករាយដែលបានវិលត្រលប់មកចូលរៀនវិញនាពេលនេះ។ ពួកគេលើកឡើងថា ការសិក្សាតាមប្រព័ន្ធអនឡាញកន្លងទៅធ្វើឱ្យពួកគេជួបបញ្ហាជាច្រើន ដូចជាគ្មានលទ្ធភាពទិញកុំព្យូទ័រ ឬទូរស័ព្ទប្រើប្រាស់ដើម្បីរៀនសូត្រដូចគេ ពេលខ្លះជួបបញ្ហាប្រព័ន្ធអ៊ិនធើណែត។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យលោក ឈូ ប៊ុនរឿង បានឱ្យEAC News ដឹងថាមុនដំណើរការបើកសាលារៀនឡើងវិញនេះសាលាទាំងអស់ត្រូវមានការរៀបចំសម្អាតបរិស្ថាន រៀបចំកន្លែងលាងសម្អាតដៃ ដាក់ឧបករណ៍វាស់កម្តៅ ឡាបូលាងសម្អាតដៃ និងសម្ភារៈផ្សេងៗជាច្រើនទៀតតាមសាលាទូទាំងខេត្តសរុប៥១២សាលា។ ទោះជាយ៉ាងណាមានតែសាលាប្រមាណ ៤១២សាលាប៉ុណ្ណោះដែលបានបើក ខណៈសាលាផ្សេងទៀតត្រូវនៅធ្វើជាមណ្ឌលចត្តាឡីស័ក និងរងគ្រោះពីទឹកជំនន់នៅឡើយ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩មក មានបុគ្គលិកអប់រំជាង៦០០នាក់ បានរកឃើញវិជ្ជមានកូវីដ-១៩ ហើយទទួលបានការព្យាលបាលជាសះស្បើយហើយដែរ។ លោកបញ្ជាក់បន្ថែមថា បើក្នុងករណីនៃដំណើរការបើកសាលារៀនឡើងវិញនេះ មានសិស្សានុសិស្សណាមានវិជ្ជមានកូវីដ-១៩ ទាំងសាលារដ្ឋនិងសាលាឯកជនគឺមិនមានការបិទសាលានោះទេពោលសិស្សដែលមានវិជ្ជមានរៀននៅថ្នាក់រៀនណាត្រូវបិទថ្នាក់រៀននោះមួយរយៈសិន។

ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចចាប់បើកដំណើរការគ្រឹះស្ថានសិក្សាចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះគ្រប់កម្រិតសិក្សាទាំងរដ្ឋនិងឯកជនទូទាំងរាជធានី-ខេត្ត ។ ការបើកដំណើការគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឡើងវិញនេះអនុញ្ញាតឱ្យ បង្រៀនតាមបណ្តុំពី១៥ទៅ២០នាក់ និងឆ្លាស់វេនគ្នាដោយបន្តអនុវត្តនូវគម្លាតសុវត្ថិភាពនិងវិធានការសុខាភិបាលចាំបាច់នានា។ នៅក្នុងសាលាមិនអនុញ្ញាតឱ្យមានការលក់ដូរចំណី ឬអាហារនិងសកម្មភាពហាត់កីឡានោះទេ៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក