ភ្នំពេញ : រាជធានីភ្នំពេញ បានកត់ត្រាមានករណីរកឃើញអ្នកឆ្លងថ្មី លើកលែងតែខណ្ឌពីរប៉ុណ្ណោះគឺខណ្ឌបឹងកេងកង និងខណ្ឌកំបូល នេះយោងតាមរបាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញដែលប្រកាសម្សិលមិញខណ្ឌដែលរងការគម្រាមកំហែងធ្ងន់ធ្ងរមានខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ និងខណ្ឌឫស្សីកែវ។
សង្កាត់ក្នុងខណ្ឌទាំង១២មានករណីឆ្លងថ្មីយោងតាមទិន្នន័យកាលពីម្សិលមិញ៖
១/ ខណ្ឌមានជ័យ : សង្កាត់ចាក់អង្រែលើ,សង្កាត់ចាក់អង្រែក្រោម,សង្កាត់ចាក់បឹងទំពន់ទី១,សង្កាត់ចាក់បឹងទំពន់ទី២,សង្កាត់ស្ទឹងមានជ័យទី១,សង្កាត់ស្ទឹងមានជ័យទី២,សង្កាត់ស្ទឹងមានជ័យទី៣។
២/ខណ្ឌពោធិ៍សែនជ័យ : សង្កាត់កាកាបទី១,សង្កាត់កាកាបទី២,សង្កាត់ចោមចៅទី១,សង្កាត់ចោមចៅទី២,សង្កាត់ចោមចៅទី៣
៣/ ខណ្ឌឬស្សីកែវ : សង្កាត់ទួលសង្កែទី១សង្កាត់ទួលសង្កែទី២,,សង្កាត់ឬស្សីកែវ,សង្កាត់គីឡូម៉ែត្រលេខ៦,សង្កាត់ស្វាយប៉ាក
៤/ខណ្ឌទួលគោក : សង្កាត់បឹងកក់ទី១,,សង្កាត់បឹងកក់ទី២,សង្កាត់ទឹកល្អក់ទី២,សង្កាត់បឹងសាឡាង
៥/ខណ្ឌច្បារអំពៅ : សង្កាត់និរោធ,សង្កាត់ព្រែកប្រា
៦/ខណ្ឌចំការមន : សង្កាត់ទន្លេបាសាក់,សង្កាត់បឹងត្របែក
៧/ខណ្ឌជ្រោយចង្វារ : សង្កាត់ជ្រោយចង្វារ,សង្កាត់ព្រែកតាសេក
៨/ខណ្ឌព្រែកព្នៅ : សង្កាត់ព្រែកព្នៅ
៩/ខណ្ឌសែនសុខ : សង្កាត់ទឹកថ្លា,សង្កាត់គោកឃ្លាង,សង្កាត់ឃ្មួញ,សង្កាត់អូរបែកក្អម,សង្កាត់ភ្នំពេញថ្មី
១០/ ខណ្ឌ៧មករា : សង្កាត់អូរឬស្សីទី៤,សង្កាត់មនោរម្យ,សង្កាត់វាលវង់
១១/ខណ្ឌដូនពេញ : សង្កាត់ផ្សារថ្មីទី២,សង្កាត់ផ្សារចាស់
១២/ខណ្ឌដង្កោ : សង្កាត់ព្រែកកំពិស,សង្កាត់ព្រៃស,សង្កាត់ដង្កោ
គួរបញ្ជាក់ថា រាជធានីភ្នំពេញបន្តរកឃើញអ្នកឆ្លងថ្មី ២១៩ នាក់ទៀតតាមរបាយការណ៍ប្រកាសម្សិលមិញនេះ ខណៈទូទាំងប្រទេសមានអ្នកឆ្លងសរុប ៥២០ នាក់៕