វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្ដេចតេជោ អនុញ្ញាតឱ្យអ្នកដំណើរពីក្រៅប្រទេសអាចធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឯងបាន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យអ្នកដំណើរជាជនជាតិខ្មែរពីក្រៅប្រទេសចូលកម្ពុជាអាចទៅធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនបានដោយពុំចាំបាច់សុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះ។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានថ្លែងថា៖ «ខ្មែរយើងដែលទៅបរទេសហើយត្រលប់មកវិញគួរឱ្យទៅធ្វើចត្តាឡីស័កនៅផ្ទះតែម្ដងទៅ! ខ្មែរយើង។ យល់ល្អគឺធ្វើចត្តាឡីស័កនៅផ្ទះព្រោះគាត់ដឹងហើយគាត់ចេះការពារក្រុមគ្រួសាររបស់គាត់ហើយគាត់ស្នាក់នៅបន្ទប់សម្រាកជាជាងយកគាត់ទៅដាក់នៅសណ្ឋាគារ។ យកគោលការណ៍ថ្ងៃនេះប្រកាសយកតែម្ដងទៅ»។

សម្ដេចបន្ថែមទៀតថា ទៅថ្ងៃខាងមុខ រាជរដ្ឋាភិបាលក៏នឹងពិចារណាកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កឱ្យកាន់តែតិចថែមទៀតសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយដែរ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៦ ខែតុលា ស្តីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្រេចកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័ក ចំពោះពលរដ្ឋធម្មតាដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចអាចចូលមកកម្ពុជាដោយតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ៧ថ្ងៃ។

ចំពោះអ្នកវិនិយោគ អ្នកបច្ចេកទេសទាំងខ្មែរនិងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការ និងមន្ត្រីរដ្ឋាភិបាលដែលត្រឡប់ពីបេសកកម្មក្រៅប្រទេសតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ៣ថ្ងៃ ខណៈភ្ញៀវផ្លូវការរបស់រដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលត្រូវអនុវត្តរបបពិសេស។ ក្រោយពេលមកដល់កម្ពុជាអ្នកទាំងនោះនឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឬកន្លែងចត្តាឡីស័កដែលរៀបចំដោយរដ្ឋាភិបាល។ ចំពោះពលរដ្ឋខ្មែរអាចស្នើសុំទៅក្រសួងសុខាភិបាលធ្វើចត្តាឡីស័កនៅតាមផ្ទះបាន៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក