ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ គ្រោងផ្ដល់វ៉ាក់សាំងទៅកាន់ប្រទេសថៃដើម្បីចាក់ជូនពលរដ្ឋខ្មែរដែលរស់នៅទីនោះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យមន្ត្រីសហការជាមួយថៃបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅកាន់ប្រទេសថៃដើម្បីជួយដល់រដ្ឋាភិបាលថៃចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋខ្មែរដែលកំពុងរស់នោះប្រទេសនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅវិមានសន្ដិភាពនៅព្រឹកនេះដោយបានអរគុណដល់ប្រទេសដែលមានពលករខ្មែររស់នៅនិងបានចាក់វ៉ាក់សាំងជូនពលករខ្មែរ។ សម្ដេចឱ្យដឹងបន្ថែមថា ពលករខ្មែរដែលរស់នៅប្រទេសកូរ៉េ និងប្រទេសជប៉ុនត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ នោះចាក់ជូនគ្រប់១០០ភាគរយ ដោយឡែកនៅតែប្រទេសថៃ និងប្រទេសម៉ាឡេស៊ីដែលមិនទាន់សម្រេចបាន។

សម្ដេចតេជោ មានប្រសាសន៍ថា ដើម្បីជួយដល់ពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃ។ អាជ្ញាធរកម្ពុជាបានទំនាក់ទំនងជាបន្តបន្ទាប់ទៅកាន់ប្រទេសថៃដើម្បីផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រទេសថៃដើម្បីថែរក្សានិងចាក់ជូនពលរដ្ឋខ្មែរនៅទីនោះ។

សម្ដេចតេជោបញ្ជាក់ថា៖ «យើងចង់ជូនភាគីថៃគ្រប់គ្រងដឹកជញ្ជូនយកទៅចាក់ជូនពលរដ្ឋយើងនៅក្នុងប្រទេសថៃក៏ប៉ុន្ដែការធ្វើបែបនេះទៅបានលុះត្រាតែមានការអនុញ្ញាតពីរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃទើបយើងអាចធ្វើបាន។ យើងមិនអាចភ្លេចដល់ពលរដ្ឋរបស់យើងដែលរស់នៅបរទេសជាពិសេសនៅក្នុងព្រះរាជាណាចក្រថៃនោះទេ ប៉ុន្ដែបាន ឬមិនបានយ៉ាងណានោះក៏សូមឱ្យបងប្អូនដែលជាពលករនៅប្រទេសថៃមេត្តាយោគយល់ព្រោះនេះបើនៅក្នុងដីរបស់យើងអ្នកស្មោះចិត្តចាក់គឺត្រូវតែបានចាក់»។

សម្ដេចតេជោ បើទោះបីសម្រេចបានការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅបានសម្រេច ១០០ភាគរយហើយក្ដី តែនៅមិនទាន់អស់ប្រជាជនកម្ពុជានៅឡើយទេ ដោយថាមានពលរដ្ឋជាច្រើនទៀតដែលរស់នៅបរទេសមិនបានទទួលបានការចាក់វ៉ាក់សាំង។

បច្ចុប្បន្នពលករខ្មែរដែលកំពុងរស់នៅប្រទេសថៃមានជាង ១លាននាក់ ដែលចំនួននេះមានការថយចុះជាង១លាននាក់ ដោយសារពួកគេបានត្រលប់ចូលមកកម្ពុជាវិញជាបន្តបន្ទាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក