ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បិទសួន Disneyland នៅសៀងហៃ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ម្នាក់

ចិន៖ សួនកម្សាន្ត Disneyland ស្ថិតនៅទីក្រុងសៀងហៃ ត្រូវបានប្រកាសបិទដំណើរការនៅថ្ងៃទី០១ ខែវិច្ឆិកានេះ ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ តែមួយករណីប៉ុណ្ណោះ។ ការអនុវត្តវិធានការយ៉ាងតឹងរ៉ឹងនេះត្រូវបានអាជ្ញាធរបញ្ជាក់ថា នេះគឺជាការអនុវត្តនូវយុទ្ធសាស្រ្តការឆ្លងកូវីដ-១៩ កំរិតសូន្យ មុននឹងការឈានមកដល់នូវព្រឹត្តិការណ៍អូឡាំពិករដូវរងារ ឬ Winter Olympic game ២០២២ នៅទីក្រុងប៉េកាំង។

កន្លងមក ចិនបានព្យាយាមកាត់បន្ថយនូវចំនួនអ្នកឆ្លងកូវីដ-១៩ នូវករណីឆ្លងក្នុងស្រុកឱ្យធ្លាក់ក្នុងកំរិតតិចតួចបំផុត ប៉ុន្តែស្ថានការមួយរយៈចុងក្រោយនេះហាក់ជាសញ្ញានៃការសាកល្បងសមត្ថភាពរបស់ចិនក្នុងការគ្រប់គ្រងកូវីដ-១៩ក្នុងប្រទេស ស្របពេលដែលបណ្តាប្រទេសនានាចាប់ផ្តើមបើកចំហរជើងមេឃឡើងវិញបណ្តើរៗ។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ចិនបានរកឃើញករណីឆ្លងសហគមន៍ចំនួន ៩២ករណី ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក។

សួនកម្សាន្ត Disneyland ស្ថិតនៅទីក្រុងសៀងហៃដែលបិទនេះគឺបន្ទាប់ពីមានករណីស្រ្តីម្នាក់បានតេស្តវិជ្ជមានកូវីដ-១៩ ក្រោយពេលត្រឡប់ទៅផ្ទះវិញ ដោយការប្រកាសបិទនេះ គណៈគ្រប់គ្រងសួនកម្សាន្តខាងលើបានបញ្ជាក់ថាគឺជាការអនុវត្តតាមគោលការណ៍នៃការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩។ គួរបញ្ជាក់ថា សួនកម្សាន្តនេះបានប្រកាសផ្អាកតាំងពីថ្ងៃអាទិត្យមកម្ល៉េះ ដោយពុំអនុញ្ញាតឱ្យមានភ្ញៀវចូលលេងនោះទេ ដោយអ្នកនៅខាងក្នុងសួននេះត្រូវធ្វើតេស្តរហ័សកូវីដ-១៩ ហើយជាក់ស្តែងមនុស្សជាង ៣៤,០០០នាក់ធ្វើតេស្ត និងពុំបានរកឃើញអ្នកវិជ្ជមានណាផ្សេងឡើយ។ យ៉ាងណាក្តី អាជ្ញាធរបានជូនដំណឹងដល់អ្នកធ្វើតេស្តទាំងអស់បន្តតាមដានអាការៈយ៉ាងតិច ២ថ្ងៃជាមុនសិន មុននឹងធ្វើតេស្តបញ្ជាក់សាជាថ្មីម្តងទៀត។

អាជ្ញាធរចិនមិនបានបង្ហាញពីសញ្ញាណណាមួយនៃការបន្ធូរបន្ថយចំពោះគោលការណ៍ Zero-COVID នេះឡើយ ស្របពេលដែលមន្រ្តី និងផ្នែកពាក់ព័ន្ធទាំងអស់ចាត់ទុកថានេះគឺជាការសាកល្បងដ៏ធំធេងមួយ មុនពេលព្រឹត្តិការណ៍អូឡាំពិករដូវរងារឈានចូលម​​កដល់ក្នុងពេល ៩៥ថ្ងៃខាងមុខនេះ។ ពាក់ព័ន្ធនឹងគោលការណ៍ Zero-COVID នេះ បច្ចុប្បន្នមានមនុស្សជាង ៦លាននាក់តំរូវឱ្យធ្វើចត្តាឡីស័ក ដោយសារការប៉ះពាល់ផ្ទាល់ និងប្រយោលទៅនឹងអ្នកវិជ្ជមានកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក