លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អូស្រ្តាលីបើកព្រំដែនវិញលើកដំបូង ក្រោយបិទតាំងពីផ្ទុះកូវីដ-១៩ជាសកល

អូស្រ្តាលី៖ រដ្ឋាភិបាលអូស្រ្តាលីបានសំរេចលុបចោលនូវវិធានការរឹតត្បិតព្រំដែនទាំងអស់របស់ខ្លួនចាប់ពីថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ ដែលជាសេចក្តីសំរេចលើកដំបូងបង្អស់ចាប់តាំងពីមានការផ្ទុះឡើងនូវវីរុសកូវីដ​-១៩ ទ្រង់ទ្រាយធំជាលក្ខណៈសកលមក។ ការអនុញ្ញាតឱ្យមានការបើកព្រំដែនវិញនេះជាសញ្ញាណមួយដែលអនុញ្ញាតឱ្យមានការដើរហើរបានពេញលេញឡើងវិញ ជាពិសេសគឺការជួបជុំគ្រូសារក្រោយឃ្លាតពីគ្នាដោយសារកូវីដ-១៩ មួយរយៈពេលធំកន្លងមក។ 

រយៈពេល ១៨ខែចាប់តាំងពីការរឹតត្បិតព្រំដែនក្រោយការរាលដាលវីរុសកូវីដ-១៩ ពលរដ្ឋអូស្រ្តាលីពុំអាចធ្វើដំណើរចេញ-ចូលប្រទេសដោយងាយបានឡើយ លុះត្រាតែក្នុងហេតុផលផ្លូវការណាមួយ ប៉ុន្តែពេលនេះរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការចាកចេញ និងចូលមកកាន់ប្រទេសវិញដោយពុំចាំបាច់ធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់។ 

ក្រុមអ្នកដំណើរដំបូងគេបង្អស់ដែលធ្វើដំណើរតាមផ្លូវអាកាសចូលមកកាន់ប្រទេសអូស្រ្តាលី ពីប្រទេសសិង្ហបុរី និងទីក្រុង Los Angeles សហរដ្ឋអាមេរិក បានមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងស៊ីដនី ទាំងភាពរំភើប និងមានអ្នកដំណើរមួយចំនួនរលីងរលោងទឹកភ្នែកផងដែរ ដោយមានការស្វាគមន៍៍យ៉ាងកក់ក្តៅ ជាពិសេសដោយផ្កាព្រៃធម្មជាតិអូស្រ្តាលី ព្រមទាំងនំស្រួយសូកូឡាជាដើមពីសាច់ញាតិ និងបុគ្គលិកអាកាសចរណ៍ផងដែរ។

គួរបញ្ជាក់ថា រយៈពេលជាង ១៨ខែក្រោយមានការផ្ទុះឡើងជាសកលនូវវីរុសកូវីដ-១៩ អូស្រ្តាលីជាប្រទេសមួយដែលមានការរឹតត្បិតខ្លាំងបំផុតទៅលើបញ្ហាព្រំដែន ជាពិសេសគឺមិនទទួលអ្នកដំណើរបរទេស ព្រមទាំងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្លួនចាកចេញពីប្រទេស ឬចូលក្នុងប្រទេសដោយគ្មានការធានា និងហេតុផលជាក់លាក់ណាមួយនោះទេ។

បើតាមទិន្នន័យពីក្រសួងកិច្ចការបរទេសបានបង្ហាញថា ថ្ងៃដំបូងនៃការបើកព្រំដែនឡើងវិញនេះ គ្រាន់តែអាកាសយានដ្ឋានទីក្រុងស៊ីដនីមួយប៉ុណ្ណោះ មានជើងហោះហើរចូលចំនួន ១៦ជើងហោះហើរ និងជើងហោះហើរចេញចំនួន ១៤ ខណៈទិន្នន័យដដែលក៏បានបង្ហាញផងដែរថា មានមនុស្សយ៉ាងហោចណាស់ ៤៧,០០០នាក់នឹងត្រឡប់មកប្រទេសកំណើត (អូស្រ្តាលី) របស់ខ្លួនវិញ។

គួរបញ្ជាក់ថា បើទោះបីជាអូស្រ្តាលីមានការផ្ទុះឡើងនូវវីរុសរាតត្បាតជាសកលកូវីដ-១៩ ប្រភេទដែលតាក៏ដោយ យ៉ាងណាក្តី បើមើលទៅលើតួលេខអ្នកឆ្លងជាក់ស្តែងមានចំនួនតិចតួចមែនទែន ពោលគឺអ្នកឆ្លងសរុបមានចំនួនត្រឹម ១៧០,៥០០នាក់ ខណៈអ្នកស្លាប់មានចំនួន ១,៧៣៥នាក់ប៉ុណ្ណោះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក