BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៦ករណី ខណៈអ្នកជំងឺ ១៧៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៨,៦១៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៧៩៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៤,៩០២នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៦៤១ករណី៕