ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Arsenal និង Chelsea ស្រ្តីប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ Women FA Cup

អង់គ្លេស៖ ក្រុមកីឡាការិនីក្លិបកាំភ្លើងធំ Arsenal និងតោខៀវ Chelsea បានដឹកដៃគ្នាឈានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន FA Cup ស្រ្តីសាជាថ្មីម្តងទៀត បន្ទាប់ពីខកខានតាំងពីឆ្នាំ២០១៨ ក្រោយយកឈ្នះគូប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលទ្ធផល ៣-០ រៀងៗខ្លួន។

កាំភ្លើងធំ Arsenal ឈានមកកាន់វគ្គផ្តាច់ព្រ័ត្រក្រោយទម្លាក់ Brighton & Hove Albion ដោយគ្រាប់បាល់របស់កីឡាការិនី Kim Little, Beth Mead និងកីឡាការិនី Leah Williamson នៅកីឡដ្ឋាន Meadow Park ខណៈ Chelsea ទំលាក់ក្រុមការពារតំណែងជើងឯក Manchester City ដោយលទ្ធផល ៣-០ ដូចគ្នាដោយកីឡាការិនី Erin Cuthbert, Melanie Leupolz និងកីឡាការិនី Bethany England នាកីឡដ្ឋានទីលានហ្វឹកហាត់របស់ក្លិប Man City ផ្ទាល់តែម្តង។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានរៀបចំកាលវិភាគសាជាថ្មីដោយសារបញ្ហាកូវីដ-១៩ ដែលបានប៉ះពាល់តាំងពីខែមករាកន្លងទៅ ត្រូវបានរៀបចំកាលវិភាគប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី០៥ ខែធ្នូ នាកីឡដ្ឋានជាតិ Wembley របស់អង់គ្លេស។ 

គួរបញ្ជាក់ថា ក្នុងការជួបគ្នាវគ្គផ្តាច់ព្រ័ត្រពាន FA Cup ស្រ្តី ២លើកចុងក្រោយ ពោលគឺនៅឆ្នាំ២០១៦ Arsenal គ្រងជើងឯកដោយឈ្នះ Chelsea ១-០ ខណៈនៅឆ្នាំ២០១៨ Chelsea គ្រងជើងឯក ដោយបំបាក់ Arsenal វគ្គផ្តាច់ព្រ័ត្រ ៣-១។ គួរបញ្ជាក់ថា ក្រុមស្រ្តីកាំភ្លើងធំ Arsenal គឺជាក្រុមដែលជោគជ័យជាងគេក្នុងពានរង្វាន់ស្រ្តី FA Cup នេះ ពោលគឺគ្រងជើងឯកច្រើនជាងក្រុមណាៗទាំងអស់ចំនួន ១៤លើក តាមពីក្រោយដោយក្រុមស្រ្តី Southampton ឈ្នះ ៨លើក និងDoncaster Belles​ ឈ្នះពាន ៦លើក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក