ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Breaking News៖ នាយករដ្ឋមន្ត្រី ប្រកាសបើកប្រទេសកម្ពុជាឡើងវិញទាំងស្រុងចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ នៅទីបំផុតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកប្រទេសកម្ពុជាឡើងវិញទាំងស្រុងលើគ្រប់វិស័យចាប់ពីថ្ងៃចន្ទ ទី១ ខែវិច្ឆិកានេះ។ សម្តេចតេជោបានប្រកាសបើកប្រទសឡើងវិញក្នុងពិធីបិទការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជាផ្លូវការលើកទី១។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការ ការចាក់វ៉ាក់សាំងដល់កុមារអាយុ ៥ឆ្នាំ ក្នុងព្រះរាជាណាចក្រប្រឆាំងជំងឺកូវីដ-១៩។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់កម្ពុជាមាន ៤ដំណាក់កាល។ ទីមួយគឺខែមីនា ដល់ខែតុលាឆ្នាំ២០២០ ដែលជាការចាប់ផ្តើមនៃវិធានការប្រឆាំងនឹងការរីករាលដាលនៃមេរោគនេះ។ ទីពីរ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១ គឺការគ្រប់គ្រងការរីករាលដាលនៃមេរោគ។ បន្ទាប់មក ទី៣ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ដំណាច់ខែតុលា ខណៈដែលរដ្ឋាភិបាលកំពុងចាត់វិធានការចាក់ថ្នាំបង្ការដល់ប្រជាជន ដើម្បីសម្រេចបាននូវភាពផ្សាំដើម្បីប្រឆាំងនឹងវិរ៉ុសកូវីដ-១៩។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់លើដំណាក់កាលទី៤ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា។ សម្តេចបន្តថា នេះជាការចាប់ផ្តើមបើកឡើងវិញនូវគ្រប់វិស័យទាំងអស់ក្នុងប្រទេស ខណៈដែលប្រជាជនបានរៀនរស់នៅជាមួយភាពធម្មតាតាមគន្លងថ្មី ពោលគឺរស់នៅជាមួយកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក