ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Norwich នៅតែបន្តងើបមុខមិនរួចពីបាតតារាងតំបន់កាត់ចោល

អង់គ្លេស៖ ម្នាក់មួយគ្រាប់ពីកីឡាករ Raphinha ​និង Rodrigo Moreno ក្នុងវគ្គទី២ ជួយឱ្យ Leeds United វាយបកពីក្រោយលើម្ចាស់ផ្ទះ Norwich City ក្នុងការប្រកួតសប្តាហ៍ទី១០ ក្របខណ្ឌ English Premier League ដែលជួយឱ្យ Leeds រំកិលផុតបន្តិចចេញពីតំបន់កាត់ចោល ខណៈ Norwich City នៅតែបន្តត្រាំត្រែងក្នុងបាតតារាងដដែល។

អ្នកចាត់ការទូទៅ Marcelo Bielsa របស់ Leeds ហាក់បង្ហាញអារម្មណ៍ធូរស្រាលមួយកម្រិតបន្ទាប់ពីជ័យជម្នះនេះដែលជួយឱ្យ Leeds រំកិលខ្លួនចេញពីពិន្ទុតំបន់កាត់ចោល ខណៈលោកបានលើកទឹកចិត្តចំពោះលោក Daniel Farke ជាអ្នកចាត់ការរបស់ Norwich City ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ក្រោយបញ្ចប់ ១០សប្តាហ៍មានត្រឹម ២ពិន្ទុប៉ុណ្ណោះ។

ដោយឡែក អ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ Rodrigo បានបង្ហាញក្តីរំភើបជាខ្លាំងចំពោះការទទួលបានជ័យជម្នះក្រៅដីលើកដំបូងក្នុងរដូវកាលនេះ។ ក្រោយចប់ការប្រកួតកីឡាករសញ្ជាតិអេស្ប៉ាញខាងលើបាននិយាយថា៖ "ជ័យជម្នះនេះមានអត្ថន័យធំធេងជាជាង ៣ពិន្ទុដែលយើងទទួលបាន។ យើងបានធ្វើការប្រកួតទល់នឹងក្រុមដែលស្ថិតក្នុងស្ថានការណ៍លំបាកដូចយើង ដែលយើងនឹងព្យាយាមធ្វើឱ្យបានល្អសំរាប់ការប្រកួតក្រោយ"។

ក្រៅពីការប្រកួតរវាង Norwich City ជាមួយ Leeds យប់មិញនេះ Premier League ក៏មានការប្រកួតមួយគូទៀតដែរ ពោលគឺ West Ham បន្តបំបាក់ម្ចាស់ផ្ទះ Aston Villa ដល់ក្នុងដីដោយលទ្ធផល ១-៤ ដែលជួយឱ្យ West Ham បន្តជ្រែងក្នុងតំបន់ Top4 មាន ២០ពិន្ទុស្មើក្រុមការពារតំណែងជើងឯក Man City ខណៈ​ Chelsea កំពុងឈរកំពូលតារាងមាន ២៥ពិន្ទុក្នុងដៃ។ សប្តាហ៍ទី១០ Premier League នៅមិនទាន់បញ្ចប់នៅឡើយទេ ពោលគឺម៉ោង ៣ទាបភ្លឺស្អែកនេះ Wolves នឹងទទួលស្វាគមន៍ Everton ជាគូចុងក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក