ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្ដេចតេជោ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើក្រុមពលរដ្ឋគោលដៅ១០លាននាក់សម្រេច១០០ភាគរយនៅថ្ងៃនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅយប់ថ្ងៃទី៣១ ខែតុលា ថាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងចំនួន ១០លាននាក់ដែលស្មើនឹង ១០០ភាគរយនៃពលរដ្ឋគោលដៅ។

ក្នុងនោះសម្ដេចក៏បានអបអរសាទរដល់អ្នកដែលបានចាក់វ៉ាក់សាំងលេខរៀងទី ១០លាន គឺអ្នកស្រី សុខ ផាត់ អាយុ ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សម្ដេចបានលើកឡើងថា៖ «នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានជាង ១០លាន រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ លេខរៀងទី១០លានគឺបានទៅលើអុំស្រី ឈ្មោះសុខ ផាត់ អាយុ ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលខ្ញុំសូមអបអរសាទរ» ។

នៅថ្ងៃស្អែក រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការសម្រេចបាននូវការចាក់វ៉ាក់សាំងដល់ពលរដ្ឋអាយុ១៨ឆ្មាំឡើងបាន១០០ភាគរយនេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណនៃខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា។

ទោះជាយ៉ាងណាសម្ដេចក៏បានលើកឡើងផងដែរថា៖ «ទោះបីយើងចាក់វ៉ាក់សាំងបានជាង១០លាននាក់ស្មើនឹងជាង១០០%នៃចំនួនគ្រោងដំបូងក៍ដោយក៍យើងនៅមានប្រជាជនរាប់មុឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឲ្យបានគ្រប់ៗគ្នា» ។

សម្ដេចប្ដេជ្ញាថា នឹងបញ្ចប់ការចាក់ដូសទី២សម្រាប់អ្នកដែលបានចាក់ដូសទី១និងការចាក់ដូសទី៣សម្រាប់អ្នកចាក់ដូសទី២ ខណៈនឹងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១បន្តទៀតផងដែរ។

បើតាមសម្ដេចតេជោ ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់បានចាក់វ៉ាក់សាំងរួច កម្ពុជាក៍បានចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួនជាង១លាន៧សែននាក់ (១ ៧៨៨ ៨០២នាក់)ដែលស្មើនឹង៩៧.៨៩% និងកុមារអាយុពី៦ដល់១២បានចំនួនជិត២លាននាក់ (១ ៩២០ ៥៩៩នាក់) ស្មើនឹង១០១.២២%។ បើគិតទៅលើប្រជាជនសរុប កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ១៣ ៧០៩ ៤៨៧នាក់ស្មើរនឹង៨៥.៦៨%នៃប្រជាជនសរុប១៦លាននាក់។

នៅថ្ងៃស្អែករាជរដ្ឋាភិបាលកម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំដែលមានចំនួនប្រហែល ៣០ម៉ឺននាក់នៅទូទាំងប្រទេសផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក