បន្ទាយមានជ័យ៖ កុមារម្នាក់បានស្លាប់ និងម្នាក់ទៀតជួយសង្គ្រោះបានទាន់ពេលវេលា ខណៈឡេីងការណូតបំរុងបញ្ឆេះម៉ាស៊ីនត្រូវទឹកកួចចូលក្រោមស្ពាន។ ឧបទ្ទវហេតុ នេះបានកេីតឡេីងវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ចំណុចស្ពាន អូរបង្ហើយ ខាងលិចភូមិកំព្រីង ស្ថិតនៅក្នុងភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អធិការក្រុងសិរីសោភ័ណ លោកវរសេនីយ៍ឯក ស៊ី ឌី បានឱ្យ EAC News ដឹងថាកុមារងគ្រោះឈ្មោះ ផុន សុខេម ភេទប្រុស អាយុ៣ឆ្នាំ។ ឳពុកឈ្មោះ ផុន បារាំង ភេទប្រុសអាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ ចឹង ស្រីនាង អាយុ៣១ឆ្នាំ មានកូន២នាក់ជនរងគ្រោះជាកូនច្បង និងប្អូនឈ្មោះឈ្មោះ ផុន ពេជ្រ ភេទប្រុសអាយុ១ឆ្នាំ ។ បច្ចុប្បន្ន រស់នៅភូមិកោះពង់សត្វ សង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណ។
លោកអធិការក្រុងបញ្ជាក់ថាមុនពេលកៀតហេតុឪពុកបាននាំកូនប្រុសទាំង២នាក់ ជិះទូកពីកោះពង់សត្វ មកឈប់ក្បែរស្ពាន អូរបង្ហើយ ដើម្បីហៅបងដែលបង់ត្រីក្បែស្ពានឱ្យទៅផ្ទះ។ ពេលនោះឳពុកកុមាររងគ្រោះបានអុំកាណូតចេញ តែបានអណ្ដែតចូលទៅទឹកហូរខ្លាំងបណ្តាលឱ្យកួចកាណូតក្រឡាប់ចូលក្រោមស្ពាន។
លោក ផុន បារាំង បានស្ទះទៅជួយកូនគាត់ឈ្មោះ ផុន ពេជ្រ ភភេទប្រុសអាយុ១ឆ្នាំ បានមកលើគោក ចំណែកកូនប្រុសច្បង ឈ្មោះ ផុន សុខេម បាត់ខ្លួនលិចជាមួយការណូតបាត់។
ក្រោយការចុះរាវរកពេញមួយថ្ងៃសពកុមាររងគ្រោះបានប្រទះឃេីញនៅវេលាម៉ោង១៥និង៣០នាទីរសៀល ហើយសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕