ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង | លោក សាយ សំអាល់ អំពាវនាវឱ្យមានការលើកកម្ពស់សោភ័ណភាពតំបន់ឆ្នេរសមុទ្រ ដើម្បីជំរុញសេដ្ឋកិច្ច | លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានជាសេនាធិការរបស់រដ្ឋបាលរាជធានីខេត្តត្រូវខិតខំបន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ | កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន, ឧក្រិដ្ឋជន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះម្នាក់ |

អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋអស់ចំនួន៥ខ្នងនៅក្នុងខេត្តព្រះសីហនុកាលពីព្រឹកមិញ

ព្រះសីហនុ៖ អគ្គីភ័យបង្កឡើងដោយទុស្សេខ្សែភ្លើងនិងបន្តឆាបឆេះរាលដាលដល់ផ្ទះពលរដ្ឋ អស់ចំនួន៥ខ្នងផ្ទះ នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុច ក្រុម១៣ ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

ម្ចាស់ផ្ទះដើមហេតុក្នុងចំណោមពលរដ្ឋ ៥ គ្រួសារបានបញ្ចាក់ប្រាប់ឲ្យដឹងថាដំបូងឡើយគឺក្នុងផ្ទះរបស់គាត់បានទុស្សេចរន្តអគ្គិសនីនិងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដទៃទៀត ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។

សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៧គ្រឿងដើម្បីពន្លត់ភ្លើងនេះ ខណៈតម្លៃនៃការខូចខាតនៅមិនទាន់វាយតម្លៃបាននៅឡើយទេ។

ក្រោយពេលកើតហេតុលោក សន កុសល អភិបាលរងក្រុងព្រះសីហនុ តំណាងឲ្យលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបន្តជួយ ឧបត្ថម្ភថវិការដល់ពលរដ្ឋចំនួន៥គ្រួសារ ក្នុង១គ្រួសារបានចំនួន ២៥ម៉ឺនរៀល និងមានការចូលរួម ឧបត្ថម្ភបន្ថែមពីលោក ឈិត សូផាត ចៅសង្កាត់លេខ១ ក្នុង១គ្រួសារចំនួន ១០ម៉ឺនរៀល ដើម្បីទុកទ្រទ្រង់ក្នុងគ្រួសារជាបណ្ដោះអាសន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក