ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តបាត់ដំបងសម្រេចបិទភោជនីយដ្ឋានមួយកន្លែងបន្ទាប់ពីលើ្មសវិធានការរដ្ឋបាលក្នុងការការពារជំងឺកូវីដ-១៩

បាត់ដំបង៖ ភោជនីយដ្ឋាន អូវើរ ថាម (Over time) កន្លែងស្ថិតក្នុងភូមិរំចេក០៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ត្រូវបានមន្ទីរទេសចរណ៍ខេត្តសម្រេចបិទអាជីវកម្មបន្ទាប់ពីទីតាំងនេះបានបើកដោយល្មើសនឹងវិធានការរបស់រដ្ឋបាលខេត្ត។

ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីស្សារ៉ា បានឲ្យដឹងថា អាជីវកម្មខាងលើបានបើកដោយគ្មានច្បាប់ គ្មានអជ្ញាបណ្ណ បើកទទួលភ្ញៀវនៅបន្ទប់អាគារជាន់ទី៣ និងទី៤ មានលក្ខណៈជាក្លិប និងថាប់ (Pub) ដោយមានការប្រមូលផ្តុំភ្ញៀវ ពិសារគ្រឿងស្រវឹងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ប្រគុំភ្លេង និងចាក់ចំរៀងលឺៗដែលខុសទៅនឹងគោលការណ៍របស់សេចក្តីសម្រេចខេត្ត។

ការចុះទៅបិទនេះគឺបន្ទាប់ពី ក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងចុះត្រួតពិនិត្យនៅតាមបណ្តាទីតាំងខារ៉ាអូខេ ក្លិបកម្សាន្ត ភោជនីយដ្ឋាន និង អាហារដ្ឋាន នានាក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ដើម្បីតាមដានការអនុវត្តវិធានសុវត្ថិភាព និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក