ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បន្លំជាសន្តិសុខលួចយករថយន្តពីខេត្តបាត់ដំបង សមត្ថកិច្ចតាមចាប់បាននៅខេត្តតាកែវ

បាត់ដំបង៖ កាលពីថ្ងៃទី៣០ ខែតុលាម្សិលមិញ កម្លាំងនគរបាលខេត្តបាត់ដំបងសហការជាមួយនគរបាលខេត្តតាកែវ ឃាត់ខ្លួនបុរសម្នាក់ដែលសង្ស័យលួចរថយន្តពីទឹកដីខេត្តបាត់ដំបងកាលពីថ្ងៃទី២៨ ខែតុលាដោយបន្លំខ្លួនធ្វើជាសន្តិសុខ។

ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានឲ្យភ្នាក់ងារ EAC NEWS ដឹងថាជនសង្ស័យខាងលើមានឈ្មោះ វ៉ាន មឿន ហៅ ឡាក់ ឡូ ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង២១និង២២នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្នុងផ្ទះសំណាក់យីហោ ភ្នំឌិនតារា ដែលស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវ។

លោក ឈឿង គឹមសុង បានបញ្ជាក់ថាកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទី នៅចំណុចមន្ទីរពេទ្យសម្រាកព្យាបាលកែស៊ីនួន ស្ថិតនៅក្នុងក្រុមទី២០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេីបានធ្វេីសកម្មភាពនិយាយកុហកទៅជនរងគ្រោះឈ្មោះ អុង ប៊ុនធាង ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថា ខ្លួនជាសន្តិសុខមន្ទីរពេទ្យ ដេីម្បីអោយជនរងគ្រោះប្រគល់កូនសោររថយន្តអោយខ្លួន។ នៅពេលដែលជនរងគ្រោះប្រគល់កូនសោររថយន្តអោយហេីយជនសង្ស័យក៏បានបេីករថយន្តទៅបាត់។

ហើយក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យនិងស្វែងរកមុខជនសង្ស័យដែលជាមុខសញ្ញាគ្រប់រូបភាព និងបានធ្វើការអង្កេតតាមដានរហូត ដល់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទេីបកំណត់បានគោលដៅច្បាស់ និងបានសហការធ្វេីការឃាត់ខ្លួនជនសង្ស័យបាននៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ ខណៈដែលជនសង្ស័យកំពុងលាក់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ។

ក្រោយពីឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រហូតមកដល់ពេលនេះជនសង្ស័យត្រូវបានការិយាល័យ ជំនាញកំពុង តែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការ បន្តតាមនីតិវិធី ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក