BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៧ករណី ខណៈអ្នកជំងឺ ១៩៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៨,៥២២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៧៨៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៤,៧២៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៦២៥ករណី៕