ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អភិបាលខេត្តកំពង់ចាមចេញលិខិតព្រមានប្រធានមន្ទីរធនធានទឹកពាក់ព័ន្ធរឿងផឹកស្រាស្រវឹងអុកឡុកពិធីឡើងតំណែងប្រធានមន្ទីរសាធារណការខេត្ត

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញលិខិតព្រមានប្រធានមន្ទីរធនធានទឹកខេត្ត ដែលបានផឹកស្រាស្រវឹងហើយចូលធ្វើសកម្មភាពអុកឡុកពិធីប្រកាសដំណែងប្រធានមន្ទីរសាធារណការខេត្តកាលពីពេលថ្មីៗនេះ។

កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាម លោក អ៊ុម វិបុល ដែលស្រវឹងស្រាធ្វើបានធ្វើសកម្មភាពអុកឡុក ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។

ក្នុងលិខិតព្រមានចុះថ្ងៃទី២៩ ខែតុលា អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់ទុកសកម្មភាពរបស់ លោក អ៊ុម វិបុល ថា បង្ហាញពីភាពមិនសមរម្យ ធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយសជាមន្ត្រីរាជការ និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងថែមទៀតផង។

លោក អ៊ុន ចាន់ដា បានសម្រេចផ្អាកធ្វើការវាយតម្លៃ ស្នើសុំគ្រឿងឥស្សរិយយសការងាររយៈពេល ០២ឆ្នាំ រួមទាំងការវាយតម្លៃស្នើសុំដំឡើងថ្នាក់ ដំឡើងឋានន្តរស័ក្តិ រយៈពេល ០២ឆ្នាំដូចគ្នាចំពោះ លោក អ៊ុម វិបុល។

លោកអភិបាលខេត្តក៏បញ្ជាឲ្យ លោក អ៊ុម វិបុល ឈប់យកម៉ោងការងារទៅដើរផឹកគ្រឿងស្រវឹង ត្រូវកែប្រែឥរិយាបថ និងមិនត្រូវបង្កបាតុភាព ឬធ្វើសកម្មភាពណា ដែលធ្វើបាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូរជាអ្នកដឹកនាំ និងជាអ្នករាជការ។ ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ត្រូវគោរពវិន័យ ពេលវេលាបំពេញការងារនៅក្នុងអង្គភាពឱ្យបានជាប់លាប់ គ្រប់បេសកកម្ម និងការសុំច្បាប់ឈប់សម្រាកត្រូវមានការអនុញ្ញាតពីអភិបាលនៃគណៈអភិបាលខេត្ត។

ក្នុងលិខិតនោះបញ្ជាក់ថា ទទួលបានលិខិតព្រមាននេះ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមចំណុចណែនាំខាងលើ ជៀសវាងធ្វើឱ្យមានកំហុសលើកក្រោយទៀត។

ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាម លោក អ៊ុម វិបុល ក្រោយពេលទទួលលិខិតនេះបានចារទទួលកំហុសនិងគោរពតាមការណែនាំនេះផងដែរ។

អភិបាលខេត្តកំពង់ចាមបានលើកឡើងថា នឹងមិនយោគយល់ទៀតនោះឡើយប្រសិន លោក អ៊ុម វិបុល បង្កើតកំហុសបែបនេះជាថ្មី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក