ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាភិបាលនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ៥ឆ្នាំ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា

ភ្នំពេញ៖ បន្ទាប់ពីចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋចាប់ពីអាយុ ៦ឆ្នាំឡើងរួចមក នៅពេលនេះរដ្ឋាភិបាលចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ ៥ឆ្នាំ ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

សម្រាប់កូនចៅមន្ត្រីរាជការថ្នាក់ជាតិ នឹងត្រូវចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១ ខែវិច្ឆិកា នៅតាមមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មជ្ឈមណ្ឌលគាំពារមាតានិងទារក និងមន្ទីរពេទ្យគន្ធបុប្ផា។

សម្រាប់កូនចៅមន្ត្រីអង្គការសហប្រជាជាតិ ស្ថានទូតនានា បុគ្គលិកអង្គការជាតិនិងអន្តរជាតិ និងឧកញ៉ា នឹងចាប់ផ្ដើមចាក់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា។

ចំពោះកូនចៅមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យាព្រមទាំងកូនចៅប្រជាពលរដ្ឋទូទៅ ក្រោមឱវាទរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងត្រូវរៀបចំចាក់ជូនដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ តាមទីតាំងនានាក្នុងរាជធានី-ខេត្ត ដោយនឹងចេញលិខិតផ្សព្វផ្សាយជូនសាធារណជន ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា៖ «គម្លាតរវាងដូសទី១ និងទី២ គឺ២៨ថ្ងៃ»។

ចំពោះឯកសារភ្ជាប់មកជាមួយនៅពេលទៅចាក់វា៉ក់សាំងកូវីដ-១៩ ចំពោះកុមារដែលមានអាយុ៥ឆ្នាំ ត្រូវភ្ជាប់មកជាមួយនូវ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងប័ណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្តាយ (ចំពោះកូនចៅមន្ដ្រីរាជការថ្នាក់ជាតិ)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក