ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្លាប់២នាក់ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំបុកជាមួយរថយន្តតូចលើកំណាត់ផ្លូវជាតិលេខ៦

បន្ទាយមានជ័យ៖ រថយន្តម៉ាក HIGHLANDER បែកកង់រ៉េចង្កូតចុះឡើងមកទទឹងកណ្ដាលទ្រូងផ្លូវ ត្រូវរថយន្តធំបុកពេញទំហឹង ស្លាប់២នាក់នៅកន្លែងកេីតហេតុ។ ហេតុការណ៍ខាងកើតឡើងនៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជនត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ ០៤៧៤ ខាងលិចស្ពានត្បែងប្រហែល ៤០០ម៉ែត្រ ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

អធិការនគរបាលស្រុកព្រះនេត្រព្រះ លោកវរសនេីយ៍ឯក មាស ប្ញទ្ធី បានបានឱ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ គង់ ឆាយទាំង ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រុងភ្នំពេញ អ្នកបើកបររថយន្ត និងទី២អ្នករួមដំណើរឈ្មោះ គង់ ព្រូ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ។

លោកអធិការ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HIGHLANDER ពណ៍ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2S-7653 បើកបរដោយឈ្មោះ គង់ ឆាយទាំង បានបើកពីទិសខាងកើតទៅខាងលិច មានល្បឿនលឿនពេលមកដល់ចំណុចកើតហេតុខាងលើបានបែកកង់ក្រោយខាងស្ដាំហើយបានរ៉េចង្កូតចុះឡើងមកទទឹងកណ្ដាលទ្រូងផ្លូវ នៃគន្លងផ្លូវខាងស្ដាំ ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាក HINO ពណ៍ខៀវ ក្បាលរថយន្ត ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2451 និងសឺម៉ីរឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-3150 បើកមកពីទិសខាងលិចទៅខាងកើត បានបុករថយន្ត HIGHLANDER ដែលនៅទទឹងផ្លូវចំពាក់កណ្ដាលតួរថយន្តខាងឆ្វេងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរកៀបជាប់ក្នុងរថយន្តស្លាប់នៅនឹងកន្លែងទាំង ២នាក់។

ក្រោយពីកេីតហេតុអ្នកបើកបររថយន្ត HINO បានរត់គេចខ្លួនបាត់ស្រមោល។ ចំពោះរថយន្តទាំង ២គ្រឿងខូចខាតធ្ងន់។

សពជនរងគ្រោះទាំង ២នាក់ត្រូវបានកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ យកមកតំកល់ទុកនៅវត្តរហាល រងចាំសាច់ញាតិមកពីទីក្រុងភ្នំពេញ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក