ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ប្រព័ន្ធ QR Code Stop Covid របស់កម្ពុជា ឈ្នះពានរង្វាន់នវានុវត្តន៍ឌីជីថលពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងអង្គការសហប្រជាជាតិ

ភ្នំពេញ៖​ ប្រព័ន្ធ QR Code Stop Covid ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលពានរង្វាន់នវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ (Global South Covid-19 Digital Innovation Challenge) ពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចសហការភាគខាងត្បូង (UNOSSC) ដែលជាស្ថាប័នរបស់អង្គការសហប្រជាតិទទួលបន្ទុកលើវិស័យទូរគមនាគមន៍ និងឌីជីថល។

ការទទួលបានជ័យលាភីនេះ កម្ពុជានឹងទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ចំនួន ២០ ០០០ ដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់ក្នុងការពង្រីកបន្ថែមប្រព័ន្ធឱ្យកាន់តែទូលំទូលាយ ជាពិសេសគឺការទទួលបានការអញ្ជើញ ចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺនដែលរៀបចំដោយ សហភាពសហព័ន្ធទូរគមនាគមន៍អន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធរបស់កម្ពុជាយើងជូនដល់បណ្តាប្រទេសដទៃទៀតសម្រាប់យកជាគំរូផងដែរ។

កម្មវិធីនវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ គឺជាកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ កម្រិតសកល ផ្តល់ជូនប្រទេសសមាជិក ដែលមានគំនិតច្នៃប្រឌិតក្នុងការបង្កើតដំណោះស្រាយផ្នែកឌីជីថល អនុញ្ញាតឱ្យសហគមន៍ ស្ថាប័ន និងប្រជាពលរដ្ឋរបស់ខ្លួនអាចប្រើប្រាស់ដើម្បីដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីការរាតត្បាត នៃជំងឺរាតត្បាតបានទាន់ពេលវេលា។

កម្មវិធីនេះ មានការចូលរួមប្រកួតដោយ ២៥០ ស្ថាប័ននៅជុំវិញពិភពលោក ហើយកម្ពុជាដែលមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាតំណាង ក៏បានយកប្រព័ន្ធ QR Code Stop Covid សម្រាប់ការប្រកួតប្រជែងក្នុងកម្មវិធីនេះ។

នេះគឺជាលើកទី១ ដែលព្រះរាជាណាចក្រកម្ពុជាបានឈ្នះពានរង្វាន់ កម្រិតពិភពលោកលើវិស័យទូរគមនាគមន៍ និងឌីជីថល ហើយក៏ជាជោគជ័យដ៏អស្ចារ្យដែលជាសក្ខីភាពសបញ្ជាក់ឱ្យឃើញថាកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍនូវកម្មវិធីឌីជីថល ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក