ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បន្ទាប់ពីប្រជុំកំពូលអាស៊ាន៣ថ្ងៃជាប់គ្នាសម្ដេចតេជោ បង្ហាញអារម្មណ៍នឹកចៅ

ភ្នំពេញ៖​ ចៅទាំង២២នាក់របស់សម្ដេចតេជោបានមកលេងជាមួយសម្ដេចនៅថ្ងៃនេះបន្ទាប់ពីសម្ដេចបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងបានទទួលញញួរតំណាងប្រធានអាស៊ានកាលពីថ្ងៃសុក្រ។

សម្ដេចតេជោបានសរសេរនៅលើហ្វេសបុករបស់សម្ដេចថា៖ «ជីតាដែលមានចៅច្រើន។ ថ្ងៃនេះជុំគ្នារវាងចៅទី២១និងចៅទី២២ និងចៅផ្សេងទៀតមករត់លេងក្នុងការិយាល័យធ្វើការរបស់ជីតា»។

កាលពីម្សិលមិញសម្ដេចក៏បានសរសេរបង្ហាញអារម្មណ៍នឹកនាដល់ចៅសម្ដេចទាំងអស់ផងដែរ បន្ទាប់ពីសម្ដេចបានហាត់ប្រាណរួច។

សម្ដេចតេជោបានលើកឡើងថា៖ «ប្រជុំអាស៊ាន៣ថ្ងៃជាប់គ្នាពុំមានពេលហាត់ប្រាណសោះ។ ថ្ងៃនេះឆ្លៀតពេលហាត់ប្រាណដោយការធាក់កង់រយៈពេល ៨០នាទីបានចម្ងាយជាង ៥០គីឡូម៉ែត្រ ដោយជិះឡើងទួល ៤អង្សា។ ប្រសិនគិតចម្ងាយផ្លូវអាចចូលក្នុងដីខេត្តកំពង់ស្ពឺ ឬតាកែវ តែទីបំផុតនៅផ្ទះតាខ្មៅសោះ។ ល្ងាចថ្ងៃសុក្ររង់ចាំមើលផ្លូវចៅៗមកលេងនិងបាយល្ងាចជាមួយគ្នា។ នេះហើយជារសជាតិនៃជីវិត ពេលថ្ងៃរសៀល និងជារសជាតិនៃជីវិតជាជីតារបស់ចៅៗដែលតែងតែនឹកដល់ពួកគេដូចពាក្យចាស់ពោលថា (ស្រឡាញ់កូនមួយតៅស្រឡាញ់ចៅមួយថាំង)។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មកដល់ពេលនេះមានចៅសរុប ២២នាក់ ក្នុងនោះចៅប្រុស ១២នាក់ ចៅស្រី ១០នាក់។ សម្ដេចធ្លាប់លើកឡើងចង់ឲ្យចៅរបស់សម្ដេចបង្កើតជាក្រុមកីឡាបាល់ទាត់បុរស បាល់ទះនារី ឬកីឡាផ្សេងទៀតដែលប្រើមនុស្សតិចជាង ១២នាក់ ជាងនេះទៅទៀតសម្ដេចក៏នឹងបង្កើតវង់ភ្លេងតន្ត្រីសម័យរបស់ចៅៗសម្ដេចមួយវង់ទៀតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក