BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១០៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៦ករណី ខណៈអ្នកជំងឺ ២៣៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៨នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៨,៤២៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៧៨១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៤,៥៣៤នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៦០៨ករណី៕