ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនប្តីប្រពន្ធ០២នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់

បាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ខេត្តបាត់ដំបងក្នុងពេលចុះធ្វើបច្ចុប្បន្នភាពតាមផ្ទះសំណាក់នៅក្នុងភូមិសាស្ត្រស្រុកដើម្បីស្រាវជ្រាវរកអ្នកដែលមកស្នាក់នៅក្នុងគោលបំណងធ្វើចំណាកស្រុកដោយខុសច្បាប់បានឃាត់ខ្លួនជនសង្ស័យពីរនាក់ប្ដីប្រពន្ធ និងមនុស្ស១០នាក់ទៀតដែលបម្រុងឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ។

ជនសង្ស័យជាមុខសញ្ញាប្តីប្រពន្ធចំនួន០២នាក់នោះ ប្ដីមានឈ្មោះ តា ញ៉េន ហៅ ភាព អាយុ ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ហាន ស្រីណុច អាយុ ៣១ឆ្នាំ អ្នកទាំងពីររស់នៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួននៅម៉ោង០៦និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងក្រុមទី០៦ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល។

ក្នុងពេលឃាត់ខ្លួននោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន១០នាក់ផ្សេងទៀតដែលត្រូវ២នាក់ប្ដីប្រពន្ធខាងលើបម្រុងលួចនាំឆ្លងដែនទៅកាន់ប្រទេសថៃផងដែរ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរនិងអនុវត្តតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក