ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកចាំទី Onana របស់ Ajax បង្ហាញខ្លួនហ្វឹកហាត់ឡើងវិញជាលើកដំបូង

ហូឡង់៖ អ្នកចាំទី Andre Onana របស់ក្លិប Ajax Amsterdam បានបង្ហាញមុខហ្វឹកហាត់ជាមួយឈុតធំរបស់ Ajax ជាផ្លូវការឡើងវិញ ពោលបន្ទាប់ពីអ្នកចាំទីដៃទី១ Maarten Stekelenburg ទទួលរងរបួសកាលពីពេលថ្មីៗ នឹងត្រូវចំណាយពេលសំរាកពីទីលានរហូតចប់រដូវកាលនេះតែម្តង។ 

គួរបញ្ជាក់ថា ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានសំរេចពិន័យអ្នកចាំទីសញ្ជាតិកាមេរ៉ូនរូបនេះមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល ១ឆ្នាំកាលពីខែកុម្ភៈកន្លងទៅ ចំពោះការបំពានប្រើប្រាស់សារធាតុញៀន (Doping) ប៉ុន្តែយ៉ាងណាមិញតុលាការមជ្ឈត្តការកីឡា (Court of Arbitration for Sport) បានសំរេចចិត្តបន្ថយការពិន័យនេះមកត្រឹមរយៈពេល ៩ខែវិញ ក្រោយពីមានការប្តឹងឧទ្ធរណ៍ពីសាមីកីឡាករ និងក្លិប Ajax ផ្ទាល់។

Onana ដែលការពិន័យទៅលើគេនឹងបញ្ចប់នៅថ្ងៃទី០៤ ខែវិច្ឆិកាខាងមុខនេះ តាមពិតទៅអាចចូលហ្វឹកហាត់ជាមួយក្រុមធំបានតាំងពីខែកញ្ញាកន្លងទៅមកម្ល៉េះ ប៉ុន្តែក្លិបបានសម្រេចបញ្ចូលគេទៅហ្វឹកហាត់ក្នុងក្រុមយុវជនអាយុក្រោម ២៣ឆ្នាំទៅវិញ។ បច្ចុប្បន្ននេះកីឡាករវ័យ ២៥ឆ្នាំខាងលើនេះ មានការទាក់ទងផ្ទេរពីក្លិបមួយចំនួនផងដែរ រួមមានដូចជា Arsenal និង Inter Milan ជាដើម ស្របពេលកិច្ចសន្យារបស់គេជាមួយ Ajax នឹងត្រូវផុតសុពលភាពនារដូវក្តៅ ឆ្នាំ២០២២ខាងមុខ។

លោក Erik Ten hag ជាអ្នកចាត់ការក្លិប Ajax បាននិយាយថា៖ "ពិតណាស់គ្មានអ្នកណាសប្បាយចិត្តជាមួយស្ថានភាពដែលស្ថិតក្នុងបំរាមនោះទេ ប៉ុន្តែយើងក៏មិនគួរឆោតល្ងង់ដល់ថ្នាក់គិតពីវាជ្រុលពេកដែរ។ Andre Onana គឺជាអ្នកចាំទីដ៏អស្ចារ្យម្នាក់ ដែលគេបានធ្វើរឿងដ៏មានអត្ថន័យជាច្រើនជាមួយ Ajax ហើយកាយសម្បទារបស់គេនៅតែល្អ (Fit) ដដែល។ ចាប់តាំងពីគេត្រូវបានអនុញ្ញាតឱ្យចូលហ្វឹកហាត់ជាមួយក្រុមវិញនៅខែកញ្ញា គេបានខិតខំប្រឹងប្រែងអស់ពីកម្លាំងចិត្ត ដោយការប្តេជ្ញាយ៉ាងពេញទំហឹងជារៀងរាល់ថ្ងៃ"។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Ajax កំពុងឈរនៅលើកំពូលតារាងលីគកំពូលហូឡង់ មាន ២៥ពិន្ទុ តាមពីក្រោយដោយ PSV មាន ២១ពិន្ទុ និង Utrecht មាន ២០ពិន្ទុ ក្រោយចបប់ការប្រកួត ១០សប្តាហ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក