ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាក់លុយអេឡិចត្រូនិច ETHER ហក់ឡើងថ្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត

អន្តរជាតិ៖ កាក់អេឡិចត្រូនិច Ether ដែលជារូបិយវត្ថុអេឡិចត្រូនិចធំជាងគេបំផុតលំដាប់ទី២របស់ពិភពលោកបន្ទាប់ពី Bitcoin បានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាននៅថ្ងៃសុក្រនេះ ពោលគឺមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី Bitcoin បានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានកាលពីសប្តាហ៍មុន។

Ether ដែលស្ថិតក្រោមការគាំទ្រដោយបណ្តាញ ethereum blockchain network បានកើនឡើងនូវតម្លៃរបស់វារហូតដល់ប្រមាណ ២,៦ភាគរយ គិតត្រឹមថ្ងៃសុក្រនេះរហូតដល់ ៤,៤០០ដុល្លារអាមេរិកក្នុងមួយកាក់ ដែលបានបំបែកកំណត់ត្រាតំលៃខ្ពស់បំផុតកាលពីថ្ងៃទី១២ ខែឧសភា ដែលកាលណោះកាក់ Ether មានតម្លៃ ៤,៣៨០ដុល្លារអាមេរិក។

ទីផ្សាររូបិយប័ណ្ណគ្រីបតូ (Cryptocurrency) បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈ Ether នេះវិញបានកើនឡើងតម្លៃជាង ៦០ភាគរយ រាប់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១មក។ ដោយឡែក សម្រាប់រូបិយបណ្ណ Bitcoin វិញ បានកើនឡើងប្រមាណ ៥០ភាគរយរាប់ពីចុងខែកញ្ញាមកទល់បច្ចុប្បន្ននេះ ពោលគឺបច្ចុប្បន្នកាក់ Bitcoin មួយមានតម្លៃ ៦១,៤៥៧ដុល្លារអាមេរិក ពោលគឺមានការកើនឡើងប្រមាណ ១,៤ភាគរយ ខណៈតម្លៃខ្ពស់បំផុតធ្លាប់ឡើងដល់ ៦៧,០១៦ដុល្លារអាមរិកក្នុងមួយកាក់។

ក្រៅពីកាក់ធំៗដែលកំពុងមានសន្ទុះខ្លាំង កាក់អេឡិចត្រូនិចមួយទៀតគឺកាក់ Shiba ដែលធ្លាប់ត្រូវបានគេលេងសើចលើបណ្តាញសង្គមកន្លងមកនោះ បច្ចុប្បន្នមានការកើនឡើងតម្លៃរបស់ខ្លួនប្រមាណ ១៦០ភាគរយក្នុងសប្តាហ៍នេះ ដែលបានរុញ Shiba ឡើងមកឈរលេខ ៨ ក្នុងតារាងតម្លៃរូបិយវត្ថុគ្រីបតូ (Cryptocurrency)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក