ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកនាំពាក្យក្រសួងសុខាភិបាលថាការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ទៅឲ្យវៀតណាមជាសក្ខីភាពនៃពាក្យថា កម្ពុជាជាប្រទេសតូចតាចតែមានបេះដូងធំទូលាយ

ស្វាយរៀង៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងនៅក្នុងពិធីប្រគល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅដល់សាធារណរដ្ឋវៀតណាមនៅព្រឹកនេះថា ជាសក្ខីភាពនៃប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែលើកឡើងថា “កម្ពុជាជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ" ។

នៅថ្ងៃនេះលោកស្រី ឱ វណ្ណឌីន តំណាងឱ្យសម្ដេចតេជោ ហ៊ុន សែន បាននាំជំនួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន ២០ម៉ឺនដូសទៅប្រគល់ជូនប្រទេសវៀតណាម។

ក្នុងពិធីប្រគល់នោះលោកស្រីបានលើកឡើងថា ជំនួយរបស់កម្ពុជានាពេលនេះ ជាការចូលរួមចំណែកជួយដល់ការទប់ស្កាត់ការរាត ត្បាតជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រួមគ្នាជាមួយរដ្ឋាភិបាលវៀតណាម ឆ្ពោះទៅរកការបង្កើតបាននូវ ភាពស៊ាំបុគ្គល និងភាពសុំសហគមន៍-សង្គម ដែលអាចជំរុញនូវការស្តារឡើងវិញជាបណ្តើរៗ នូវដំណើរការសង្គម-សេដ្ឋកិច្ច និងឈានទៅរកការរស់នៅ ក្នុងគន្លងប្រក្រតីភាពថ្មី។

លោកស្រីថា សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ លើកជារឿយៗថា “ កម្ពុជាជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ " ដូច្នេះ ការសម្រេចចិត្តផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនសាធារណៈរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ពីសន្តានចិត្តដ៏ល្អប្រពៃ និងទូលំ ទូលាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរបស់ប្រជាជនកម្ពុជា ចំពោះប្រជាជន និងរដ្ឋាភិបាលនៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ស្របតាមពាក្យស្លោកថា “ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ហើយអំណោយមនុស្សធម៌នាឱកាសនេះ ក៏ជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅសាមគ្គីភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាប្រពៃណី ដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា វៀតណាម) បានបណ្តុះ និងថែទាំអស់រយៈពេលជាយូរកន្លងមកហើយ។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះសង្ឃឹមថា ជំនួយវ៉ាក់សាំងកូវីដ-១៩ នាពេលនេះ នឹងអាចជួយសម្រាលការលំបាករបស់វៀតណាម បានមួយកម្រិត ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់សុខភាពប្រជាជនវៀតណាម។

បើតាមលោកស្រី ឱ វណ្ណឌីន បន្ថែមលើជំនួយវ៉ាក់សាំងរបស់កម្ពុជានាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ក៏ធ្លាប់បានផ្តល់អំណោយជាសម្ភារៈ-បរិក្ខាពេទ្យមួយចំនួន និងថវិកា ចំនួន ២០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ហើយតាមរយៈស្ថានទូត វៀតណាមប្រចាំនៅកម្ពុជា កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លាសហរដ្ឋអាមេរិកហើយនិងសមាគមមិត្តភាពកម្ពុជា-វៀតណាមបានផ្តល់ថវិកាចំនួន ៥ម៉ឺនដុល្លាសហរដ្ឋអាមេរិកជូនដល់សាធារណៈរដ្ឋសង្គមនិយមវៀតណាមដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួចហើយផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក