ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាល ផ្តល់ពូជស្រូវជូនកសិករដែលរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ ជាង១០០តោន

បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង់ សណ្ដាប់ តំណាងសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រគល់គ្រាប់ពូជស្រូវប្រមាណ ១០២តោន ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យចែកជូនកសិករដែលរងគ្រោះពីទឹកជំនន់ក្នុងខេត្ត កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

នាឱកាសនោះ លោក វង់ សណ្តាប់ បានលេីកឡេីងថា ចំនួនក្នុងខេត្តបន្ទាយមានជ័យបានបង្កផលប៉ះពាល់ដល់ស្រែដំណាំរបស់ពលរដ្ឋជាច្រើនហិកតា។ ផលប៉ះពាល់នេះបានបង្កការលំបាកដល់ការប្រកបរបររស់នៅរបស់ពលរដ្ឋ ហើយផលដំណាំត្រូវបានទឹកជំនន់បំផ្លាញថែមទៀត ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន ក្រៅពីគិតគូរដល់ការរស់នៅរបស់ពលរដ្ឋក្នុងពេលទឹកជំនន់ សម្ដេចក៏បានគិតគូរដល់ការស្ដារដំណាំនិងជីវភាពពលរដ្ឋវិញតាមរយៈការផ្តល់ពូជស្រូវជូនដល់ពលរដ្ឋរងគ្រោះ ដែលជាពូជមិនប្រកាន់រដូវ ដេីម្បីធ្វេីជាដេីមទុនក្នុងការស្តារឡេីងវិញនៅពេលទឹកចាប់ផ្តេីមស្រក។

លោកថា បងប្អូនមានលទ្ធភាព មានគ្រាប់សម្រាប់បង្កបង្កេីនផលឡេីងវិញ ក្នុងការស្តាសេដ្ឋកិច្ចគ្រួសារឲ្យមានភាពល្អប្រេីឡេីង។

អភិបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឱ្យដឹងថា ប្រជាកសិកដែលទទួលបានគ្រាប់ពូជស្រូវ សម្រាប់ស្តារឡេីងវិញមានចំនួន២ស្រុកចំនួន ៣ ៧៤៥គ្រួសារ ក្នុងនោះស្រុកមង្គលបូរី មានចំនួន ២ ៧៥០គ្រួសារ និងក្រុងសិរីសោភ័ណ ចំនួន៩៩៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានគ្រាប់ពូជចំនួន ១០០គីឡូក្រាម ។

ស្ថានភាពទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យមិនទាន់មានការស្រកចុះទាំងស្រុងនោះទេរហូតមកដល់ពេលនេះ ហើយក្រុង-ស្រុក ចំនួន ២ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក