ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មជ្ឈមណ្ឌលសិក្សាសហគមន៍ក្នុងខេត្តប៉ៃលិនដែលជាជំនួយ របស់ប្រទេសជប៉ុនត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

ប៉ៃលិន៖ អគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខា ក្នុងខេត្តប៉ៃលិនត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីម្សិលមិញ។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ក្នុងពិធីសម្ពោធនោះថា អាគារនេះនឹងអាចជួយដល់ការបណ្ដុះបណ្ដាលបច្ចេកទេសដល់ពលរដ្ឋក្នុងខេត្តប៉ៃលិន ហើយទៅថ្ងៃមុខជប៉ុននឹងបន្តផ្ដល់ជំនួយបែបនេះដល់កម្ពុជាផងដែរ។

លោកមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន មានការសប្បាយរីករាយ ដែលទទួលបានកិច្ចសហការជាមួយនឹងកម្ពុជា តាមរយ:អង្គការកុមារឥតព្រំដែន ហើយនៅថ្ងៃខាងមុខ ក៏នឹងនៅតែបន្តបង្កើនទំនាក់ទំនងដៃគូ ល្អជាមួយគ្នាយ៉ាងស្អិតរមួតថែមទៀត» ។

ថ្លែងក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខានេះ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ មានប្រសាសន៍ថា មជ្ឈមណ្ឌលសិក្សាសហគមន៍បយ៉ាខានេះនឹងផ្តល់ឱកាសដល់យុវជនឱ្យចូលរៀនជំនាញវិជ្ជាជីវ:ដូចជា រៀនកាត់ដេរ សម្លៀកបំពាក់ សម្អាងការ ជួសជុលទូរស័ព្ទ ជួសជុលម៉ាស៊ីនត្រជាក់ និងជំនាញផ្សេងៗជាច្រើនទៀត ក្នុងការប្រកបមុខរបរនៅក្នុងមូលដ្ឋាន ជៀសវាងការធ្វើចំណាកស្រុកទៅខេត្តផ្សេងៗ ឬប្រទេសជិតខាង ជាពិសេសរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋានផងដែរ ហើយអគារទាំងអស់នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការជួយបណ្តុះបណ្តាលយុវវ័យ នៅក្នុងខេត្តប៉ៃលិនឱ្យទទួលបាននូវផលប្រយោជន៍ដ៏ធំសម្រាប់សហគមន៍។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ណុះ ស្លេះ មានប្រសាសន៍អំណរគុណដល់ប្រជាជនក៏ដូចជារាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយអគារសិក្សាជូនខេត្តប៉ៃលិន ដើម្បីងាយស្រួលក្នុងការស្រូបយកចំណេះដឹង ជំនាញទៅបង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិត។

លោកលើកឡើងថា៖ «ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់លើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវ:គឺសម្តេចបានយកវិស័យអប់រំនេះជាទី១ ក្នុងចំណោមវិស័យនានាទាំងអស់ ព្រោះមានសារសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើនជឿនលឿនទៅមុខ»។

អគារមជ្ឈមណ្ឌលសិក្សាសហគមន៍បយ៉ាខានេះ មានចំនួន៣កន្លែង គឺនៅក្នុងបរិវេណសាលាបឋមសិក្សាបរយ៉ាខា ១កន្លែង នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ១កន្លែង និងនៅភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ១កន្លែងទៀត ដែលអគារទាំងនេះ មានគំរូស្តង់ដាតែមួយ មានទទឹងប្រវែង១១ម៉ែត្រ បណ្តោយប្រវែង១៦ម៉ែត្រ ស្មើ៣បន្ទប់ និងបន្ទប់ទឹកចំនួន២ មានបំពាក់គ្រឿងសង្ហារឹម និងបរិក្ខាថាមពលអគ្គិសនីគ្រប់គ្រាន់ សម្រាប់គាំទ្រដល់ការសិក្សារបស់សិស្ស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក