ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្លាប់ម្នាក់ និងរបួសធ្ងន់ជាច្រើននាក់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៣

កំពត៖ ស្រីម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមបណ្ដាលផ្លូវជាតិលេខ៣ កំពត-កែប ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្ត និងម៉ូតូ មានទិសដៅផ្ទុយគ្នា នៅវេលាម៉ោង ១:១០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

រថយន្តបង្កម៉ាក Ford Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BH: 6289 បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូចំនួន ២គ្រឿង ដែលមានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AQ: 1062 បើកបរដោយឈ្មោះ តន់ ជឿន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសធ្ងន់(បាក់ជើងខាងស្ដាំ និងដាច់ម្រាមដៃស្ដាំ)។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CM: 8524 បើកបរដោយឈ្មោះ អា រីយ៉ាស់ ភេទស្រី អាយុ៤៨ឆ្នាំ (ស្លាប់) នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់(បាក់ជើងឆ្វេង)។ អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។

យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានឱ្យដឹងថា ក្រោយពេលបានបុកម៉ូតូចំនួន ២គ្រឿងរួចមក រថយន្តបង្កខាងលើ បានបើកបរក្នុងល្បឿនលឿនបំណងរត់គេច រួចក៏បន្តទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពត-1J 2739 ដែលកំពុងឈប់ទិញម៉ាសនៅពីខាងត្បូងផ្លូវ ដែលអ្នកបើកបរឈ្មោះ ភិន មុំ ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ដែលមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ចំណែកម៉ូតូទាំង ៣គ្រឿង រងការខូចខាតធ្ងន់ធ្ងរ និងរថយន្តខូចខាតស្រាល។ ចំពោះវត្ថុតាង រថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក