ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំកំពុងស្វែងរកនិងចាត់វិធានការដល់អ្នកបង្កើតព័ត៌មានថាក្រសួងឱ្យសិស្សទី៩ និងទី១២ជាប់ដោយស្វ័យប្រវត្តិ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា ប្រាប់សារព័ត៌មាន EAC News ថាក្រសួងពុំមានការសម្រេចណាមួយក្នុងឆ្នាំនេះអនុញ្ញាតដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ទី៩) និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ទី១២) អាចជាប់ដោយស្វ័យប្រវត្តិនោះទេ ខណៈលោកស្នើអំពាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យសហការជាមួយក្រសួងដើម្បីស្វែងរកអ្នកបង្កើតព័ត៌មានមិនពិតនេះចាត់វិធានការតាមច្បាប់ផងដែរ។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំនៅពេលនេះគឺបន្ទាប់ពីមានការចែករំលែកតគ្នានូវសេចក្ដីជូនដំណឹងមួយអំពីការសម្រេចរបស់ក្រសួងអប់រំដែលអនុញ្ញាតដល់បេក្ខជនដែលបានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ទាំងអស់ជាប់ជាស្ថាពរដោយគ្មានការកំណត់និទ្ទេស ដែលអ្នកនាំពាក្យក្រសួងអប់រំថាជាព័ត៌មានក្លែងក្លាយ។

លោក រស់ សុវាចា បានលើកឡើងថា៖ «ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ការបរិច្ឆេទប្រឡងឌីប្លូមនៅថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងប្រឡងបាក់ឌុបនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ […] ក្រសួងអប់រំសូមលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រពីចម្ងាយនិងតាមអនឡាញទន្ទឹមនឹងការសិក្សាក្នុងថ្នាក់ដោយបន្តថែទាំសុខភាព និងគាំទ្រគ្នាទៅវិញទៅមកខណៈដែលកម្ពុជានឹងពិភពលោកនៅប្រឈមជាមួយកូវីដ-១៩នៅឡើយ។ ក្នុងន័យនេះក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡងដើម្បីឆ្លើយតបនឹងបរិបទសិក្សាក្នុងបរិបទកូវីដ-១៩» ។

គួររំលឹកផងដែរថា កម្ពុជាធ្លាប់អនុញ្ញាតឱ្យសិស្សប្រលងមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់ជាស្ថាពរតែម្ដងគត់កាលពីឆ្នាំ២០២០ ដោយថាដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក