ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីឥណ្ឌាសន្យារក្សាសន្តិភាពអាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីឥណ្ឌា រី ណារិនដ្រា ម៉ូឌី បានសន្យារក្សាសន្តិភាពអាស៊ីប៉ាស៊ីហ្វិកក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៨ ដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។ កិច្ចប្រជុំកំពូលនេះមានការចូលរួមដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របៀបវារៈសំខាន់មួយគឺ ការអនុម័តសេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការអាស៊ានទស្សនវិស័យស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។

ក្នុងកិច្ចប្រជុំនេះក៏បានលើកឡើងផងដែរថាទោះបីជាជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានមានភាពធ្ងន់ធ្ងរក៏ដោយ ក៏កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅតែល្អនិងរីកចម្រើន។ មេដឹកនាំអាស៊ានបានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌាសម្រាប់ការគាំទ្រការប្រយុទ្ធនឹងជំងឺកូវីដ-១៩ផងដែរ។

ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលផលិតវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ជាពិសេសវ៉ាក់សាំងAstraZeneca។ ក្រៅពី វ៉ាក់សាំងឥណ្ឌាក៏បានផ្តល់វិភាគទាន ១លានដុល្លារដល់មូលនិធិអាស៊ានសម្រាប់វិបត្តិកូវីដ-១៩។

មេដឹកនាំទាំងអស់បានទទួលស្គាល់ឆ្នាំ២០២២ ជាឆ្នាំសម្រាប់មិត្តភាពអាស៊ាន-ឥណ្ឌា ខណៈដែលវាជាខួបលើកទី៣០នៃភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ ប្រមុខរដ្ឋអាស៊ាន-ឥណ្ឌាបានទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់អាស៊ាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញបន្ថែមទៀតនូវផែនការមេនៃការតភ្ជាប់អាស៊ានឆ្នាំ២០២៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក