ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ថាកម្ពុជាស្វាគមន៍និងត្រៀមខ្លួនប្រារព្ធខួបលើកទី៣០នៃទំនាក់ទំនងអាស៊ានឥណ្ឌានៅឆ្នាំក្រោយ

ភ្នំពេញ៖ អាស៊ាននឹងរៀបចំខួបលើកទី៣០នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌនៅឆ្នាំ២០២២ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាន ក្នុងនោះដែរ សម្ដេចតេជោ បានប្រកាសថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការប្រារព្ធនិងអបអរសាទរខួបនេះផងដែរ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដែលមានមេដឹកនាំនៃប្រទេសសមាគមអាស៊ាន៩ប្រទេសជាមួយប្រធានធិបតីឥណ្ឌា លោក ស៊្រី ណារិនដ្រា ម៉ូឌី នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមជាមួយមេដឹកនាំសមាគមអាស៊ាន អបអរសាទរនិងអរគុណរដ្ឋាភិបាលឥណ្ឌាដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការគាំទ្រជាច្រើនទៀតពីប្រទេសឥណ្ឌាមកសមាគមអាស៊ាន។ សម្ដេចសង្ឃឹមថាទំនាក់ទំនងរវាងអាស៊ាន-ឥណ្ឌានឹងកាន់តែរឹងមាំថែមទៀតនាពេលអនាគត។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា នៅថ្ងៃនេះផងដែរអាស៊ាននិងឥណ្ឌា បានអនុម័តលើសេចក្តីប្រកាសរួមអាស៊ាន និងឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើចក្ខុវិស័យអាស៊ាន ស្តីអំពីឥណ្ឌូប៉ាស៊ីហ្វិក។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានលើកចំណុចមួយចំនួន ជាពិសេសបានមើលឃើញថា ទោះបីមានវិបត្តិកូវីដ១៩ក្តី តែកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា នៅតែមានភាពល្អប្រសើរ និងមានការរីកចម្រើន។

អាស៊ាន-ឥណ្ឌា បានចាត់ទុកឆ្នាំ២០២២ខាងមុខនេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ព្រោះជាខួប៣០ឆ្នាំ នៃដៃគូសន្ទនារវាងអាស៊ាន និងឥណ្ឌា។ ជាពិសេសក្នុងខួប៣០ឆ្នាំនៃទំនាក់ទំនងនេះ ត្រូវជំរុញយ៉ាងណាឱ្យមានកម្មវិធី និងសកម្មភាពនានា ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃទំនាក់ទំនងនេះ។

ទំនាក់ទំនងអាស៊ាន-ឥណ្ឌាចាប់ផ្ដើមនៅឆ្នាំ១៩៩២ បន្ទាប់ពីឥណ្ឌាមើលឃើញសក្ដានុពលសេដ្ឋកិច្ចជាមួយសមាគមអាស៊ាន។ ក្នុងឆ្នាំ២០២០កន្លងទៅពាណិជ្ជកម្មសរុបរវាងឥណ្ឌានិងអាស៊ានមានតម្លៃ ៨៦ពាន់លានដុល្លារ ខណៈឆ្នាំ២០១៩មានតម្លៃប្រមាណ ៩៧ ពាន់លានដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក