ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាសង្ឃឹមទំនាក់ទំនងរវាងកម្ពុជាអាមេរិកបន្តរីកចំរើនទៅមុខ

ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កោតសរសើរឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជាក្នុងរយៈពេលពីរឆ្នាំមកនេះធ្វើឲ្យមានការរីកចំរើនលើកិច្ចសហប្រតិបត្តិការជាច្រើនវិស័យរវាងប្រទេសទំាងពីរ ដោយសម្ដេចសង្ឃឹមថា ទំនាក់ទំនងប្រជាជនទំាងពីរប្រទេសក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាមេរិកនឹងកាន់តែរីកលូតលាស់ប្រកបដោយផ្លែផ្កាថែមទៀត។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Partrick Murphy សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាលើ វិស័យសុខាភិបាល អប់រំ បរិស្ថាន វប្បធម៌ កសិកម្ម និងការបោសសំអាតមីនជាដើមនោះ ពិសេសវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ក្នុងនោះផងដែរសម្ដេចបានលើកទឹកចិត្តដល់សហរដ្ឋអាមេរិក បន្តផ្តល់អាហារូបករណ៍ និងឱកាសបណ្តុះបណ្តាលដល់និស្សិត និងអ្នកដឹកនំាវ័យក្មេងកម្ពុជា ដោយកម្ពុជាផ្តល់អាទិភាព ដល់សេដ្ឋកិច្ច ផ្អែកលើចំណេះដឹង។

ឯកអគ្គរដ្ឋទូតអាមេរិកលោក Patrick Murphy ក៏បានអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបានការចាក់វ៉ាក់សំាងប្រឆំាងកូវីដ-១៩ ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់និងឈានដល់ការបើកដំណើរការសកម្មភាពសង្គមនិងសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តជួយដល់កម្ពុជាបន្ថែមទៀតពិសេសក្នុងវិស័យសុខាភិបាលដើម្បីភាពរីកចំរើននៃប្រទេសទាំងពីរ។

ទំនាក់ទំនងកម្ពុជាអាមេរិកចាប់ផ្ដើមនៅឆ្នាំ១៩៥០ ក្នុងពេលដែលពិភពលោកកំពុងមានវិបត្តិសង្គ្រាមត្រជាក់។ ទំនាក់ទំនងកម្ពុជា-អាមេរិកត្រូវបានគេមើលឃើញថាមានទាំងល្អនិងអាក្រក់ជាមួយគ្នាតាំងពីចាប់ផ្ដើមមក តែទោះជាយ៉ាងណាភាគីទាំងពីរនៅតែមានភាពចាំបាច់ឱ្យគ្នាទៅវិញទៅមក។ ចន្លោះឆ្នាំ២០១៨ដល់ឆ្នាំ២០២១ កម្មវិធីជំនួយបរទេសរបស់សហរដ្ឋអាមេរិក ក្នុងវិស័យសុខាភិបាល ការអប់រំ អភិបាលកិច្ច កំណើនសេដ្ឋកិច្ច និងការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនដែលជួយដល់កម្ពុជាមានទំហំសរុបមានចំនួនជាង ៣៣៨លានដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក