ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS : គ្រាប់រ៉ុក្កែតរបស់ចិន ផ្នែកនៃកំណាត់ស្នូលធំមួយ បានធ្លាក់ចូលក្នុងមហាសមុទ្រឥណ្ឌា

អន្តរជាតិ : យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដក់ស្រង់ផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ គ្រាប់រ៉ុក្កែតរបស់ចិន បានធ្លាក់ចូលក្នុងមហាសមុទ្រឥណ្ឌា នៅថ្ងៃអាទិត្យនេះ ដោយភាគច្រើននៃសមាសធាតុរបស់វាត្រូវបានបំផ្លាញពេលចូលក្នុងបរិយាកាសផែនដីវិញ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាផ្នែកខ្លះនៃរ៉ុក្កែតបានចូលក្នុងបរិយាកាសផែនដីវិញនៅម៉ោង ១០ និង ២៤នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) និងបានចុះចតនៅទីតាំងមួយដែលមានកូអរដោនេរយៈបណ្តោយ ៧២.៤៧ ដឺក្រេខាងកើតនិងរយៈទទឹង ២.៦៥ ដឺក្រេ។

ការិយាល័យវិស្វកម្មអវកាសចិន បាននិយាយថាភាគច្រើននៃកម្ទេចកម្ទីត្រូវបានបំផ្លាញនៅក្នុងបរិយាកាសរួចទៅហើយ កាលពីថ្ងៃសុក្រថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ភាគរយដែលវានឹងអាចបង្កគ្រោះថ្នាក់ ដល់សកម្មភាពអាកាសចរណ៍ និងមនុស្សម្នានៅលើដី គឺពិតជាទាបខ្លាំងណាស់ ព្រោះបំណែកនានារបស់វានឹងត្រូវបំផ្លាញខ្ទេចខ្ទី នៅពេលវាធ្លាក់បុកបរិយាកាសផែនដី»៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក